រថយន្ត​យក្ស​២​គ្រឿង​ត្របាក់​គ្នា​លើ​ផ្លូវជាតិ​លេខ​៤​ស្លាប់​អ្នកបើកបរ​ម្នាក់

រថយន្ត​យក្ស​២​គ្រឿង​ត្របាក់​គ្នា​លើ​ផ្លូវជាតិ​លេខ​៤​ស្លាប់​អ្នកបើកបរ​ម្នាក់

រាជធានី​ភ្នំពេញ ៖ រថយន្ត​ធុន​យក្ស​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ​១​គ្រឿង​ម៉ាក FUSO បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បើក​ជែង​រថយន្ត​នៅ​ខាង​មុខ បើក​វ៉ា​មិន​ផុត ក៏​បាន​ជ្រុល​ទៅ​បុក​យ៉ាង​ពេញទំហឹង​ជាមួយ​រថយន្ត​ធុន​យក្ស​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​ទំនិញ​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​ខាំ​គ្នា​ជាប់​ធ្លាក់​ក្បាល​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ជាមួយ​គ្នា ហើយ​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​កៀប​ជាប់​នៅ​ក្នុង​កាប៊ី​ន និង​ស្លាប់​បាត់បង់​ជីវិត​។ ចំណែក​អ្នក​បើករថយន្ត FUSO បាន​រត់គេច​ខ្លួន ក្រោយ​កើតហេតុ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចំណុច​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

ជន​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ គង់ ថុ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ននោង ឃុំ​ស្រែ​ននោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0093​ដែល​ជា​រថយន្ត​ដឹក​ទំនិញ ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​កាប៊ី​នខា​ង​មុខ​ទាំងស្រុង ។ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក FUSO ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-2236 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដែរ ហើយ​កាប៊ី​ន​រថយន្ត​នេះ​រង​ការ​ខូចខាត​ស្រាល​ជាង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​បើកបរ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ដោយ​រថយន្ត​ហ៊ី​ណូ​ពណ៌​ក្រហម បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​មាន​ដឹក​ទំនិញ​ពេញ​ក្នុង​កន្ទុយ​រ៉ឺ​ម៉ក ។ ចំណែកឯ​រថយន្ត​ម៉ាក FUSO បាន​បើកបរ​ធ្វើ​ដំណើរ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មិន​មាន​ដឹក​ទំនិញ​នៅ​ក្នុង​នោះ​ទេ គឺ​ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ដឹក​ទំនិញ​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​FUSO មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ហើយ​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល បន្ទាប់​មក​ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​គាស់​កាប៊ី​ន​រថយន្ត​ហ៊ី​ណូ ទាញ​យក​សព​អ្នកបើកបរ​ចេញ រួច​ទើប​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ចេញពី​កន្លែង​កើតហេតុ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕