សុំចែកផ្លូវព្រោះបងស្រឡាញ់តែ “ដើមទ្រូង” មិនខ្វល់ពីអូន

សហរដ្ឋអាមេរិក​ ៖ មន្ត្រី​ប៉ូលីស​ចរាចរណ៍​ម្នាក់ ដែល​បាន​ចំណាយលុយ ៥,០០០ GBP (៨០៥៦.៥០០ដុល្លារ​អាមេរិក​) ទៅលើ​ការកែ​សម្ផស្ស “​ដើមទ្រូង​” សម្រាប់​មិត្តស្រី​របស់គាត់ បាន​កំពុង​ដាក់​ពាក់​ប្តឹង​នាង​ឲ្យ​សងជំងឺចិត្តបន្តា​ប់​ពី​នាង​សុំ​ចែកផ្លូវ​។​

      ​នាង Patricja Pajak ជាតា​រា​ម៉ូ​ឌែ​លវ័យ២៤ ឆ្នាំ​ម្នាក់ មកពី​រដ្ឋ New Jersey (​សហរដ្ឋអាមេរិក​) បា​និយាយថានាង​ជា​ចែកផ្លូវ​ជា​មួយ​សង្សារ​ដែល​មន្ត្រី​ប៉ូលីស​រូបនោះ​មានឈ្មោះ Lukasz Molovik ដោយ​តែ​គាត់​គិត​មមៃ​តែ​អា​រឿង​ទំហំ​ដើមទ្រូង​របស់​នាង​ប៉ុណ្ណោះ​នោះ​។​

      Particja បាន​បន្ត​ឲ្យ​ដឹង​ទៀតថា “​ខ្ញុំ​មិន​ចង់​ធ្វើការ​វះកាត់​នោះទេ ប៉ុន្តែ Lukasz គិតតែ​រំអុក​អំពី​វានិង​និយាយថាតើ​មាន​ដឹងថា​ដើមទ្រូង​អតីត​មិត្តស្រី​របស់គាត់​ធំ​ប៉ុន្មាន​ណា​ទេ​!?​។គាត់​តែងតែ​បង្ហាញ​រូបភាព​ជាច្រើន​របស់​ឲ្យ​ខ្ញុំ​មើលនិង​ជំរុញ​ឲ្យ​ខ្ញុំ​ពង្រីក​ដើមទ្រូង​”​។ នាង​បាន​បន្ថែមទៀតថា “​ដោយសារតែ​ខ្ញុំ​ស្រឡាញ់​គាត់ ខ្ញុំ​ក៏​យល់ព្រម​ធ្វើតាម​គាត់ប៉ុន្តែ​ដល់ពេល​កែ​រួច គាត់​បែរជា​ស្រឡាញ់​ដើមទ្រូង​របស់ខ្ញុំជាជាង​រូបខ្ញុំ​ទៅវិញ​”​។​

      ​

      ​ប៉ុន្តែ​ពេលនេះ Lukasz បែរជា​ពន្យល់ថា “​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ គឺ​ខ្ញុំ​ពុំបាន​ចំណាយលុយ​ទាំងអស់​នោះទេដូច្នេះ​បុរស​ដទៃទៀត អាច​សំឡក់សំឡឹង​ដើមទ្រូង​របស់​នាង​ជំនួស​ខ្ញុំ​បាន​”៕​

សុំចែកផ្លូវព្រោះបងស្រឡាញ់តែ “ដើមទ្រូង” មិនខ្វល់ពីអូន សុំចែកផ្លូវព្រោះបងស្រឡាញ់តែ “ដើមទ្រូង” មិនខ្វល់ពីអូន សុំចែកផ្លូវព្រោះបងស្រឡាញ់តែ “ដើមទ្រូង” មិនខ្វល់ពីអូន