ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ទោះបីជា​មានការ​កាត់​បន្ថយ​ប្រាក់​ក៏​ដោយ តែ​អង្គការ​ណា​សាបាន​បង្កើត​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ​មិន​ត្រឹមតែ​ក្នុង​ការ​បង្កើត​ឡើង​វិញ​នៃ​ការ​ហោះហើរ​ទៅ​លំហ​អាកាស​របស់​មនុស្ស​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​ដំណើរ​លើស​ពី​ផែនដី និង​កា​រប​ញ្ចូ​ន​អាកាសយានិក​ចូល​កាន់តែ​ជ្រៅ​ក្នុង​លំហ​អាកាស ។ បន្ទាប់​ពី​កម្មវិធី Constellation Program ឬ​កម្មវិធី​ក្រុម​ផ្កាយ​ត្រូវ​បាន​លុប​ចោល​ក្នុង​ឆ្នាំ​២០១០ មានការ​អះអាង​ថា​នឹង​មានការ​រុករក​ត្រូវ​ដាក់​ជំនួស​វិញ ។

ជា​ការណ៍​ពិត​ណាស់​រថយន្ត​អាកាស​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​គោលបំណង​ជាក់លាក់​នៃ​ការ​បញ្ជូន​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ និង​សិក្សា​ពី​ផ្កាយព្រះគ្រោះ​មុន​ពេល​ដំណើ​ឆ្ពោះទៅ​ភព​ព្រះ​អង្គារ ។ កាលពី​ឆ្នាំ​២០១៤ ការ​សាកល្បង​គ្មាន​ឈ្មោះ​ដំបូង​នៃ​រថយន្ត Orion Crew Exploration Vehicle បាន​កើត​មាន​ឡើង​ដែល​ឈាន​ដល់​រយៈកម្ពស់​ខ្ពស់​ជាង​យាន​ផ្សេង​ទៀត​បាន​ទំនុកបម្រុង​កាលពី​ឆ្នាំ​១៩៧៣ ។ ការ​បាញ់​បង្ហោះ​អវកាស នឹង​កើត​មាននៅ​ឆ្នាំ​២០១៧ ដើម្បី​ដឹក​យាន Orion  ។ ប្រព័ន្ធ​បាញ់​បង្ហោះ​នា​ពេល​អនាគត​នៃ SLS នឹង​អនុញ្ញាត​ឱ្យ​មានការ​ផ្ទុក​ទម្ងន់​ដល់​ទៅ​១៣០​តោន ធ្វើ​ឱ្យ​វា​ក្លាយជា​រ៉ុក្កែត​ធំ​ជាងគេ​ដែល​ពុំ​ធ្លាប់​បាន​បង្កើត​នោះ​ទេ ។ ចំណែក​បេសកកម្ម​មួយ​ផ្សេង​ទៀត​លើស​ពី​ឋាន​ព្រះ​ចន្ទ​ក៏​ស្ថិត​ក្នុង​ការ​ពិចារណា​ផង​ដែរ ពោល​គឺ​មានឈ្មោះ​ថា Gateway Spacecraft ។

ឆ្នាំ​២០២១ ការ​សាកល្បង​នៃ​បេសកកម្ម​លើក​ដំបូង​នៃ SLS ត្រូវ​បាន​ធ្វើ​ឡើង ។ នៅ​ឆ្នាំ​ដដែល​នោះ​បេសកកម្ម​អាចម៍ផ្កាយ​នឹង​កើត​មាន ដោយ​ប្រើប្រាស់​យាន​អង្កេត​ការណ៍​មនុស្ស​យន្ត​៕