អនុគណកម្មការ​ បង្ក្រាបបទល្មើស ព្រៃឈើ ខេត្តរតនគិរី ចុះត្រួតពិនិត្យរោងចក្រ អារឈើក្រុមហ៊ុន ម៉ាងយ៉ាង ស្រុកវ៉ើនសៃ

ខេត្តរតនគិរី៖ អនុគណកម្មការ បង្ក្រាបបទល្មើស ព្រៃឈើខេត្តរតនគិរី កាលពីវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា មិ្សលមិញ បានចុះត្រួតពិនិត្យ រោងចក្រ អារឈើក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតក្នុងឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី។ ការចុះត្រួតពិនិត្យ រោងចក្រអារឈើខាងលើនេះ ដឹកនាំដោយលោកយឹម ផែន អភិបាលរងខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការអ.ហខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តរតនគិរី លោកវរសេនីយ៍ឯក អ៊ឹម ផានី ស្នងការរងខេត្ត រតនគិរី លោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

បើតាមមន្ត្រីដែលចុះត្រួតពិនិត្យ រោងចក្រអារឈើខាងលើ ប្រាប់ឲ្យដឹងថា ក្នុងរោងចក្រនេះមាន ច្បាប់១៧៨១,៣០៦ម៉ែត្រគូប ឈើអាររួចស្មើ១០៧,២៣០ម៉ែត្រគូប និងឈើមិនទាន់អារ មាន៣គំនរ  (ឈើមូលមិនទាន់រាប់)។ មធ្យោបាយមានអេស្ការកាយ ឈើ២គ្រឿង អេស្ការគៀបឈើ១គ្រឿងឡាន ប្រកុង៣គ្រឿង ឡានដឹក២គ្រឿង អាប៊ុលរុញឈើ១គ្រឿង និងម៉ាស៊ីនជ្រៀកឈើ ប្រើរ៉ៃ២គ្រឿង។ គេកំពុងតែធ្ងល់ថាដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុនម៉ាងយ៉ាង អភិវឌ្ឍន៍ដំណាំកៅស៊ូ រួចជាស្ថាពរហើយ ដោយពុំមានការឈួសឆាយ ដីព្រៃឈើទៀតនោះទេ ហេតុអ្វីបានជាមានប្រភពឈើ ដឹកយកមកកែច្នៃក្នុងរោងចក្រទៀត។

ប្រភពពត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា ដោយសារការបើកភ្លើងខៀវ ពីមន្ត្រីបរិស្ថាន អោយឈ្មួញចូលកាប់ឈើក្នុងតំបន់ ឧទ្យានជាតិវរៈជ័យ តំបន់ព្រៃសហគមន៍ តំបន់ព្រៃការពាររបស់រដ្ឋ ដឹកយកមកគរទុកក្នុងដី សម្បទានសេដ្ឋកិច្ចខាងលើ ដើម្បីបំឡែងពីឈើអាណាធិបតេយ្យ មកជាឈើស្របច្បាប់។

ចំណែកឯនាយផ្នែករដ្ឋបាល ព្រៃឈើស្រុកវ៉ើនសៃ ដែលមានលោកជា កុណារ៉ា ដឹងតែហែកពែកមី (PC) អោយក្រុមឈ្មួញមិនខ្វល់ ពីប្រភពឈើខុសច្បាប់នោះឡើយ៕