ទិដ្ឋភាព​បើក​បុក​រាស់​នៅ​ទីក្រុង Chengdu ស្តែង​ជាង​រឿង​ហូលីវូដ​ទៀត (​មាន​វីដេអូ​)​

Doliprane TVC

អ្នកបើកបរ​រថយន្ត​ពណ៌​ខ្មៅ​ម្នាក់ បាន​ព្យាយាម​ក្នុងការ​បើកបរ​គេច​ពី​ការចាប់ខ្លួន​របស់​ប៉ូលិស កាលពី​ថ្ងៃអាទិត្យ ដែល​ស្ថិតនៅក្នុង​ទីក្រុង Chengdu ដោយសារតែ​អ្នកបើកបរ​រូបនោះ ចត​ឡាន ដោយ​មិន​គោរព​ច្បាប់ ។ កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅនឹងកន្លែង​កើតហេតុ បានបង្ហាញ​ពី​រថយន្ត​បង្កហេតុ​ខាងលើ បាន​បត់​មកលើ​ចិញ្ចើមថ្នល់​ភ្លាមៗ ហើយ​បើកបរ​បញ្ច្រាសទិស​ទៅលើ​ផ្លូវ​ដែល​ត្រូវបាន​ប្រើ​សម្រាប់ អ្នកបើកបរ​ម៉ូតូ​ប្រើប្រាស់ ហើយ​បណ្ដាល​ឲ្យ​មាន​អ្នក​ថ្មើរជើង និង​អ្នកបើកបរ​ម៉ូតូ​ចំនួន ៤ នាក់ បាន​រងរបួស​ក្នុងករណីនេះ ។

រហូតដល់​ថ្ងៃត្រង់​ថ្ងៃ​ច័ន្ទ ប៉ូលិស​ក៏បាន​រង​ឃើញ និង​រឹបអូស​យក​រថយន្ត​បង្កហេតុ​មក​រក្សាទុក ដោយឡែក​ជនបង្ក មិនទាន់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​នៅឡើយ​ទេ ។ ករណី​ខាងលើនេះ វា​ក៏​ជាការ​ក្រើនរំឭក​ដល់​អ្នក​ដែល​តែងតែ​បំពាន​ច្បាប់​ចរាចរណ៍​គ្រប់គ្នា ឲ្យ​ចេះ ទទួលខុសត្រូវ​ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន មានន័យថា បើ​ធ្វើ​ខុស​តិច​ប្រឈមមុខ​នឹង​ទោស​ស្រាល តែបើ​ព្យាយាម​រត់គេច​ដូចខាងលើ​នេះ ទោស​ស្រាល និង​ទៅជា​ធ្ងន់​ជា​មិន​ខាង ហើយ​ថែមទាំង​អាច ធ្វើ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃមុខ​ថែម​ទៀតផង ៕ ខេមរា​

 

A driver in a black car managed to escape on Sunday in Chengdu city while traffic polices were handling his illegal parking. The car can be seen suddenly reversing on the pavement and driving in the wrong direction in a lane reserved for non-motorized vehicles, causing 4 pedestrians to be injured. As of Monday noon, the police has seized the accident vehicle, but are still hunting down the suspect.

Posted by CCTVNews on Monday, January 25, 2016