ចេញពី​ក្លឹ​ប​ច្រ​ងេង​​ច្រ​ងាង ​​អ្នក​រត់​ម៉ូតូឌុប​ដាល់​ មួយ​ដៃ​បែក​មាត់

រាជ​ធានីភ្នំពេញ៖ កម្មករ​សំណង់​មួយ​ក្រុម​​ចេញ​ពី​​ក្លឹ​ប​ផឹកស៊ី​ស្រវឹង​​ច្រ​ងេង​​ច្រ​ងាង​​ នៅ​មុខ​ក្លឹ​ប​ធ្វើ​ឱ្យ​​​អ្នក​រត់​ម៉ូតូឌុប​​ទ្រាំ​មិន​បាន​​ស្ទុះ​ទៅ​ដាល់ ​​១​ដៃ​បែក​មាត់​ហើយ​​​រត់ចូល​ក្លឹ​ប​គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែមករា នៅ​​មុខ​ក្លឹប​តាម​បណ្តាោយ​​ផ្លូវ​លេខ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ក្រុម​កម្មករ​ខាងលើ​នាំ​គ្នា​ចូល​លេង​ក្នុង​ក្លឹ​ប​ផឹកស៊ី​ស្រវឹង​ ​ពេល​​ចេញ​មក​វិញ នៅ​ក្នុង​ចំណោម​នោះ​មាន​បុរស​ម្នាក់​មុខ​រាង​ឌឺ​ជាងគេ​ ធ្វើ​ឱ្យ​ជន​បង្ក​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​នៅ​កន្លែង​ខាងលើ​ជិន​ឫក​ពេក ​ក៍​ទៅ​វាយ​មួយ​ដៃ​បែក​មាត់​​ ហើយ​រត់​​គេច​​ខ្លួន​ចូល​ក្លឹ​ប​ខាងលើ​បាត់​ស្រមោល។

ក្រោយ​ពេល​កើតហេតុ​ ក្រុម​កម្មករ​មិន​អស់ចិត្ត​បាន​នាំ​គ្នា​ឈរ​នៅ​មុខ​ក្លឹ​ប​ខាងលើ​ រង់​​ចាំ​សងសឹក​វិញ​គាប់​ជួន​ពេល​នោះ​សមត្ថកិច្ច​ល្បាត​នៅ​ចំណុច​ខាងលើ​ឃើញ​ ក៍​ចូល​ទៅ​អន្តរាគមន៍​ និង​បានឱ្យ​​សន្តិសុខ​ក្លឹ​ប​ចូល​ហៅ​ជន​បង្ក​ដែល​វាយ​គេ​នោះ​មក​​ចរចា​ជាមួយ ​ភាគី​ម្ខាង​ទៀត​ ដោយ​ឱ្យ​​សុំ​ទោស​បញ្ចប់រឿង​រួច​ក៍​​​ឱ្យ​​បែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន​ទៅ ៕

ចេញពី​ក្លឹ​ប​ច្រ​ងេង​​ច្រ​ងាង ​​អ្នក​រត់​ម៉ូតូឌុប​ដាល់​ មួយ​ដៃ​បែក​មាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត