អ្នកលេង កាំបិតបុ័ងតោ ដេញកាប់គេផ្អើលភូមិ ត្រូវនគរបាល ចាប់វាយខ្នោះ

ខេត្តកណ្តាល៖ យុវជនម្នាក់ ដែលជាអ្នកលេងកាំបិតបុ័ងតោ ដេេញកាប់គេផ្អើលភូមិ ធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចនោះ ត្រូវនគរបាលស្រុកអង្គស្នួល ចាប់វាយខ្នោះ ចាត់ការទៅតាមផ្លូវច្បាប់ កាលពីម៉ោង១៧ និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ប្រឡាយតាហោ ភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូ២គ្រឿង ទី១ ឈ្មោះសូ ហុងគ្រី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរកម្មកររោងចក្រ នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះ ផន សារ៉ុប ភេទប្រុស អាយុ២៥ឆ្នាំមានមុខរបរ កម្មករ ភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកជនសង្ស័យ ឈ្មោះឆោម វលក្ខ័ ភេទប្រុស អាយុ ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិប្របវត្ត ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្ដាល។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីផ្ទះទៅលេងបុណ្យដាលាន នៅភូមិខ្ចៅ សង្កាត់ បឹងធំ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ពេលជនរងគ្រោះទាំងពីរ ជិះម៉ូតូមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យកាន់កាំបិតបុង័តោ ដេញកាប់ជនរងគ្រោះទាំងពីរ តែកាប់មិនត្រូវ ពេលនោះជនរងគ្រោះផ្តួលម៉ូតូចោល រត់គេចពីជនសង្ស័យពេលនោះ ជនសង្ស័យបានទៅកាប់ម៉ូតូជនរង គ្រោះបណ្តាលអោយខូចខាត ចំនួនពីរគ្រឿង។ ភ្លាមៗនោះ នគរបាលបានចុះទៅដល់ ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បាននាំយកទៅសាកសួរ ។

ក្នុងនោះបង្កឲ្យខូចខាតម៉ូតូពីរគ្រឿង ១គ្រឿងម៉ាកសង់ C១២៥ ពណ៌ខ្មៅ សេរី២០០៩ ឡើងតែម២០១៥ ពាក់ផ្លាកលេខ ភព៦៥៩១ បែកក្បាំងខាងស្តាំ ។១គ្រឿងទៀត ម៉ាកសង់ C១២៥ សេរី២០១០ ឡើងតែម ២០១៥ ពាក់ផ្លាកលេខ ភព១៧៨៣ បែកក្បាំងខាងស្តាំ បែកសន្ទះក និងក្បាលម៉ូតូទាំងមូល និងវត្ថុតាង របស់ជនសង្ស័យ កាំបិតបុ័ងតោ ដងឈើប្រវែង ៣០សង់ទីម៉ែត្រ០១៕

អ្នកលេង កាំបិតបុ័ងតោ ដេញកាប់គេផ្អើលភូមិ ត្រូវនគរបាល ចាប់វាយខ្នោះ
អ្នកលេង កាំបិតបុ័ងតោ ដេញកាប់គេផ្អើលភូមិ ត្រូវនគរបាល ចាប់វាយខ្នោះ
អ្នកលេង កាំបិតបុ័ងតោ ដេញកាប់គេផ្អើលភូមិ ត្រូវនគរបាល ចាប់វាយខ្នោះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត