លឺថា One M10 របស់ HTC នឹងនៅតែចម្លងរចនាបថរូបរាងពី iPhone 6 របស់ Apple

លឺថា One M10 របស់ HTC នឹងនៅតែចម្លងរចនាបថរូបរាងពី iPhone 6 របស់ Apple

កាលពីចុងឆ្នាំ 2015 កន្លងទៅសារព័ត៌មានចេញផ្សាយពីតៃវ៉ាន់ បានកក្រើកម្តងហើយថា ក្រុមហ៊ុន HTC បានចម្លងរូបរាងរចនាបថនៃទូរស័ព្ទ iPhone 6 សឹងតែ 80% ទៅដាក់នៅលើ One M9 របស់ខ្លួន។ ផ្ទុយទៅវិញក្នុងថ្ងៃនេះ ទន្ទឹមនឹងការលេចចេញនូវពាក្យចចាមអារាមរបស់ One M10 ឯណោះវិញ ក៏ត្រូវបានគេនិយាយថា វាក៏នៅតែដូចជា One M9 ដដែលហ្នឹង ដោយនៅតែបន្តចម្លងរាងពី iPhone 6 ដដែល នេះបើយោងតាមក្រុមការងារ Evan Blass. បន្ថែមពីនេះដែរ គេក៏បានបង្ហើបប្រាប់ថា M10 របស់ HTC អាចនឹងបង្ហាញខ្លួនព្រមគ្នាជាមួយ អំឡុងពេលដែល iPhone 5SE ឫ iPhone 6c បង្ហាញខ្លួន ពោលគឺក្នុងខែមិនាខាងមុខនេះតែម្តង។ ដើម្បីជ្រាបច្បាស់ពីដំណឹងនោះពិតឫក៏យ៉ាងណានោះ សូមរង់ចាំតាមដានជាមួយគេហទំព័រយើងខ្ញុំទាំងអស់គ្នាជាបន្តទៀត។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus លឺថា One M10 របស់ HTC នឹងនៅតែចម្លងរចនាបថរូបរាងពី iPhone 6 របស់ Apple
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com លឺថា One M10 របស់ HTC នឹងនៅតែចម្លងរចនាបថរូបរាងពី iPhone 6 របស់ Apple

ចុះថ្ងៃទី 31 ខែមករា ឆ្នាំ 2016 ម៉ោង 10:40 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

លឺថា One M10 របស់ HTC នឹងនៅតែចម្លងរចនាបថរូបរាងពី iPhone 6 របស់ Apple