តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

Doliprane TVC

-​រុក្ខជាតិ ឬ ដើម​ផ្កា​ដែល​អាច​ដាំ​នៅក្បែរ​ផ្ទះ​
១ – ផ្កា​កុលាប ៖ ស្រូបយក​សារធាតុ Sulfur dioxide

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

២ – ផ្កា​ទេពទារូ ឬ ទេព្វិរូ ៖ ស្រូបយក​ល្អងធូលី
៣ – ជីរនាងវង ៖ សម្លាប់​មេរោគ​
៤ – ដើម​វល្លិ និង ដើម Cycads ៖ ស្រូបយកសារជាតិ Benzene

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

៥ – រុក្ខជាតិ​ដែលមាន​ស្លឹក​ខៀវ​គ្រប់​រដូវ និង ផ្កា ឈូករ័ត្ន ៖ កម្ចាត់​ជាតិ Trichlorethylene
៦ – ដើម​ត្រាវ​ពណ៌​ប្រាក់ ប្រទាល​កន្ទុយក្រពើ និង ដើម កន្ទុយ​ខ្លា (Sansevireia ) ៖ ស្រូបយក​សារជាតិ Formaldehyde

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

– រុក្ខជាតិ ឬ ដើម​ផ្កា​មិនអាច​ដាំ​នៅក្បែរ​ផ្ទះ​
១ – ផ្កាអ័រគីដេ ៖ ក្លិនក្រអូប​របស់​វា​នឹង​បង្ក​ឱ្យ​រំភើបចិត្ត​ខ្លាំង​ដែល​បណ្តាលឱ្យ​គេង​មិន​លក់ ។

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

២ – ផ្កា​ជើងគោ ៖ នៅ​ជិត​លម្អងផ្កា​របស់​វា​ពេល​រុះ​រោយ​យូរពេកអាច​បណ្តាលឱ្យ​កើត​ជំងឺហឺត ឬ ធ្វើឱ្យមាន​អាការ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ ។​
៣ – ស្មៅ​ព្រះខ្លប ៖ ជាតិ​ក្បុង​នៅក្នុង​ដើម​ស្មៅ​ព្រះខ្លបជា​សារធាតុពុល​ខ្លាំងណាស់ ហើយ​នៅពេល​រាងកាយ​ប៉ះពាល់​វា​ច្រើនពេក​ធ្វើឱ្យ​ជ្រុះ​សក់ ។
៤ – ផ្កា​យីស៊ុន ៖ នៅពេលដែល​វា​សាយភាយ​ក្លិនក្រអូប​ឆួល​ច្រមុះគឺអាច​បង្កឱ្យមាន​អាការ​ញ័រ​ដើមទ្រូង ថប់ និង ពិបាក​ដកដង្ហើម ។
៥ – ផ្កា​លី​លី ៖ ក្លិនក្រអូប​របស់​វា​អាចធ្វើឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​រំជួល​ខ្លាំងធ្វើឱ្យ​គេង​មិន​លក់​ដែរ ។

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

៦ – ផ្កា​ស្រឡិត ( រួមមាន​ផ្កាក្លាំពូ ) ៖ នៅពេល​រាត្រី​ផ្កា​ប្រភេទ​នេះ​តែងតែ​ជះក្លិន​មិនល្អ ហើយ​បើ​ស្រូប​ក្លិន​នេះ​ច្រើនពេក​អាចធ្វើឱ្យ​អ្នកជំងឺ​លើសឈាម និង អ្នកជំងឺ​បេះដូង​មានអាការ​ឈឺក្បាល វិលមុខ និង រកកល់​ក្អួតចង្អោរ ព្រមទាំង​អាចធ្វើឱ្យ​អាការរោគ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ។
៧ – ផ្កា​យីថោ ឬ យិតថោ ៖ វា​នឹង​បញ្ចេញ​ជាតិ​ជ័រ​ខាប់​ពណ៌​ស​ម្យ៉ាង ហើយ​នៅពេល​ប៉ះពាល់ ក្នុង​រយៈពេល​យូរ​នឹង​បង្កឱ្យមាន​អាការ​ឈឺក្បាល វិលមុខ និង ប្រាជ្ញា​ចុះខ្សោយ​ទៀតផង ។

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

៨ – ដើម​ស្រល់ ៖ ក្លិនក្រអូប​នៃ​ស្លឹក និង ផ្កា​ស្រល់​អាច​រំញោច​ដល់​ក្រពះ ពោះវៀន ហើយ មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ចំណង់​អាហារ​ប៉ុណ្ណោះ​ទេ ព្រមទាំង​អាចធ្វើឱ្យ​ស្ត្រី​មានគភ៌​មាន​អារម្មណ៍​ច្របូកច្របល់​ក្អួតចង្អោរ ឈឺក្បាល វិលមុខ និង ស្រវាំងភ្នែក ។
៩ – ផ្កា​ដក​ខឹម ៖ នៅពេល​គ្រាប់​តូច​ល្អិតៗ​របស់​វា​ជ្រុះ​រុះ​រោយ​ទៅ​ប៉ះ​លើ​រាងកាយ​អាចធ្វើឱ្យស្បែក​មានប្រតិកម្ម និង បង្កឱ្យមាន​អាការ​រមាស់ ។

តើ​រុក្ខជាតិ ឬ ដើម​ផ្កា​ណា​ដែល​គួរ​និង​មិនគួរ​ដាំ​នៅក្បែរ​ផ្ទះ ?

១០ – ផ្កា​ទុយ​លី​ប ៖ នៅតាម​ស្រទាប់ផ្កា​នេះ​មាន​ផ្ទុក​ជាតិពុល​ម្យ៉ាង​បើ​ប៉ះពាល់​វា​យូរពេក​អាចបង្កើនល្បឿន​នៃ​ការ​ជ្រុះ​សក់ ។
១១ – ផ្កា Rhododendrons ៖ នៅតាម​ស្រទាប់ផ្កា​នេះ​មាន​ផ្ទុក​ជាតិពុល​ម្យ៉ាង ហើយ​បើយកទៅ​បរិភោគ​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព ៕ គ​-​ឡេង​