Apple កំពុង​​បង្កើត​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ឆ្នាំ​ ២០១៧​នេះ​

Apple កំពុង​​បង្កើត​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ឆ្នាំ​ ២០១៧​នេះ​

​​​​​ក្រុម​ហ៊ុន​ Apple បាន​កំពុង​​បង្កើត​​​​​​​បច្ចេកវិទ្យា​​​​សាក​ថ្ម iPhone ឬ iPad ​​​ដោយ​ឥត​ប្រើ​ខ្សែ ​ឬ​ហៅ​តាម Wireless ​​ដែល​អាច​នឹង​ដាក់​ដំណើរ​​​​​យ៉ាង​ឆាប់​នៅ​ឆ្នាំ ២០១៧​ខាង​មុខ​នេះ។ Apple បាន​សហការ​ជាមួយ​ដៃ​គូ​ជាច្រើន​នៅ​អាមេរិក និង​អាស៊ី​ ដើម្បី​បង្កើត​បច្ចេកវិទ្យា​​​ខាងលើ​ឲ្យ​បាន។ ​នេះ​បើ​​​តាម​ប្រភព​ស្និត​ក្នុង​​គម្រោង​។

 

Apple កំពុង​​បង្កើត​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​ឆ្នាំ​ ២០១៧​នេះ​

បច្ចេកវិទ្យា​នេះ​​មាន​​គោល​បំណង​​ ​ប្រជែង​ជាមួយ​​ក្រុមហ៊ុន Sumsung, Sony និង​ Google ​ដែល​បាន​ដាក់​​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ឲ្យ​ប្រើ​ប្រាស់​រួច​​ហើយ។ ​ចំណែក Apple សង្ឃឹម​ថា ​​នឹង​អាច​ឲ្យ​ឧបករណ៍​របស់​ខ្លួន​នានា ​សាក​ថ្ម​​បាន​ឆ្ងាយ​ជាង ​ស៊ីថ្ម​តិច​ជាង ​ធំ​ទូលាយ​ជាង​ពី​កន្លែង​មាន​ចរន្ត​អគ្គិសនី។

 

​​​​ការ​សាក​ថ្ម​ពី​ចម្ងាយ​​​​អាច​ជួយ​ឲ្យ​​​ក្រុមហ៊ុន Apple ដណ្ដើម​ទី​ផ្សារ​បាន​កាន់​តែ​ច្រើន​ ខណៈ​​​មក​ទល់​សប្ដាហ៍​នេះ​ iPhone ​ស៊េរី​ចុង​ក្រោយ​លក់​​បំបែក​កំណត់​ត្រា ៧៤,៨​លាន​គ្រឿង​។

 

ចុចអាន៖ Google ធ្លាប់​បង់​ឲ្យ​ Apple ១ពាន់​លាន​ដុល្លារ​ដើម្បីរក្សាប្រព័ន្ធ​​ Search លើ​ iPhone

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Bloomberg