បឺត ចើតចូលពេទ្យ ចន្ថា ចាញ់ ឯ សុវណ្ណឌឿនស្មើ

ភ្នំពេញ:

​ភ្នំពេញ​:​អ្នក​ប្រដាល់​បឺត ចើ​ត​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ត្រូវបាន​បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្ស៊ែ​ន​ភ្លាមៗ​នៅ​ទឹក​ទី ៤ បន្ទាប់ពី​ត្រូវ​មួយ​ដៃ​របស់​អ្នក​ប្រដាល់​លីន វិបុល​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ក្នុងការ​ប្រកួត​នា​ព្រឹក​ថ្ងៃទី​៣១​មករា​នៅលើ​សង្វៀន Ganzberg របស់ SEA-TV ។​
​រថយន្ដ​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​បានមក​ដឹក​កីឡាករ​រូបនេះ​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ ។​បើ​តាម​ពត៌មាន​ចុងក្រោយ​ដែល​អះ​េ​អាង​ដោយ​លោក​រាជ សុ​ផែន​ប្រធាន​គណៈវិនិច្ឆ័យ​របស់ SEA-TV ថា​អ្នក​ប្រដាល់​ រូបនេះ​ដឹងខ្លួន​វិញ​ហើយ ។​
​ដោយឡែក​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ​អ្នក​ប្រដាល់​កន ចន្ថា​សមាគម​ប្រដាល់​ក្រសួង​ការពារជាតិ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Chheang Krai ដោយ​ពិន្ទុ​ដាច់​តែម្ដង​បន្ទាប់​ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ​មក​នោះ ។​
​ចំពោះ​អ្នក​ប្រដាល់​ថៃ Phich Bunchoung បាន​បន្ត​ស្ថិតិ​មិន​ធ្លាប់​ចាញ់​នៅលើ​សង្វៀន​ស្រុក​ខ្មែរ​បាន​ទៀត​បន្ទាប់ពី​គេ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​ឡុង សុវណ្ណ​ឌឿ​ន​ក្លិប​សាល​វ័​ន្ដ​កីឡា​នោះ ។​
+​ង៉ែត រដ្ឋា​ជម្រះបញ្ជី​បាន​ត្រឹម​ចាញ់​ទៀត​
​ភ្នំពេញ​:​លើស​ង្វៀន​អប្សរា​ល្ងាច​ថ្ងៃទី​៣០​មករា​អ្នក​ប្រដាល់​កំពែង​ខ្មៅ​ក្លិប​ប្រដាល់​ក្រសួងកសិកម្ម​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ​Sen Tha Nong ដាច់​តែម្ដង​បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​នោះ ។ ចំពោះ​អ្នក​ប្រដាល់​ង៉ែត រដ្ឋា​វិញ​ក៏​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Re Da ដែរ​បន្ទាប់ពី​គេ​ប្រកាសឡើង​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ។​
​ការសង​សឹក​មិនបាន​សម្រេច​បែបនេះ​ធ្វើ​ឲ្យ​រដ្ឋា​លែង​សក្តិ​សមជា​គូប្រកួត​របស់​អ្នក​ប្រដាល់​ថៃ Re Da តទៅ​ទៀតហើយ ។​