ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

​តាម​ប្រភព​ព័ត៌​មាន​ពី​ក្លិប​ Man City ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អង្គារ​ ទី​២២​​ កក្កដា ឆ្នាំ​២០១៤​ បាន​ឱ្យ​ដឹង​ថា កីឡា​ករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេ​ស្បា៉ញ​ Alvaro Negredo នឹង​អវត្ត​មាន​ពី​ក្លិប​ Man City រយៈ​ពេល​យូរ​ដោយ​សារ​បញ្ហា​របួស​ស្មង​ជើងស្តាំ​ ។
កីឡា​ករ​ Alvaro Negredo បាន​រង​របួស​ឆ្អឹង​ស្មង​ជើង​​ស្តាំ​ក្នុង​អំឡុង​ពេល​ប្រកួត​មិត្ត​ភាព​ជាមួយ ​ក្លិប​បាល់​ទាត់​ស្កុត​ឡែន​ Heart កាល​ពី​ថ្ងៃ​សុក្រ​ សប្តាហ៍​កន្លង​ទៅ​នេះ​ ។

នៅ​លើ​គេ​ហ​ទំព័រ​ Instagram កីឡា​ករ​ Negredo បាន​និយាយ​ថា ៖ របួស​របស់​ខ្ញុំ​ត្រូវ​ការ​រយៈ​ពេល​ឈប់​សម្រាក​យូរ​រហូត​ដល់​ជាង​មួយ​ខែ​ ឬ​អាច​ច្រើន​ជាង​នេះ​ ។ កីឡា​ករ​ Alvaro Negredo ចូល​មក​លេង​ឱ្យ​ក្លិប​ Man City ក្នុង​ឆ្នាំ​២០១៣​ ។ នៅ​ជាមួយ​ក្លិប Man City ធ្លាប់​បង្ហាញ​វត្ត​មាន​៣២​លើក​ និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន​៩​​គ្រាប់​ ៕