ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

ទី​បំផុត​ក្រុម​ជម្រើស​ជាតិ​របាំ​សំបា​ប្រេ​ស៊ីល​ទទួល​បាន​គ្រូ​បង្វឹក​ថ្មី​គឺ​លោក​ Dunga ចូល​មក​ជំនួស​តំណែង​លោក​ Luis Felipe Scolari ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ក្រោយ​​ពីព្រឹត្ត​ការណ៍​ប្រកួត​បាល់​ទាត់​ពិភព​លោក​  ២០១៤ ។ គ្រូ​បង្វឹក​វ័យ​៥០​ឆ្នាំ​ បាន​និយាយ​ថា ៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​វិល​ត្រឡប់​មក​កាន់​តំណែង​កៅ​អី​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ទី​២​បន្ទាប់​ពី​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​​លើក​ទី​១​ក្នុង​ចន្លោះ​ឆ្នាំ​២០០៦​-២០១០» ។ ស្នា​ដៃ​របស់​លោក​ Dunga ក្នុង​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ គឺ​ជួយ​ឱ្យ​ក្រុម​នេះ​លើក​ពាន​ Copa America ឆ្នាំ​២០០៧, ឈ្នះ​មេ​ដាយ​សំរឹទ្ធិ​ អូ​ឡាំ​ពិក​​២០០៨នៅ​ប៉េ​កាំង​ និង​ពាន​រង្វាន់​ FIFA Confederation Cup 2009៕