២៤ឆ្នាំ កន្លងទៅនេះ មន្ទីរពេទ្យគន្ធបុប្ផា ជួយព្យាបាលជម្ងឺដល់កុមារកម្ពុជា ជាង១៤លាន នាក់

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា ដែលមនុស្សមួយចំនួនប្រសិទ្ធិនាមថា មន្ទីរពេទ្យទេវតា ក្នុងរយៈពេល២៤ឆ្នាំ កន្លងទៅនេះ បានជួយព្យាបាលជម្ងឺ និងស្រោចស្រង់អាយុជីវិត ដល់កុមារកម្ពុជា បានជាង ១៤លាន នាក់ ដោយបានចំណាយថវិកា អស់ប្រមាណជិត៦០០លានដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការអះអាងរបស់ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក។

បើតាម លោកវេជ្ជបណ្ឌិត បេអាត រីចឆ្នឺរ ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិក ចំនួន ២៥០០នាក់ កំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ លើផ្នែកព្យាបាល ការវះកាត់ទូទៅ ការវះកាត់បេះដូង និងប្រពន្ធ័ ប្រសាទ ដោយមានកំរិតស្តង់ដារ ដូចនៅប្រទេសស្វីស។

លោក រីចឆ្នឺរ បានបញ្ជាក់ទៀតថា "ក្នុងរយៈពេល ២៤ឆ្នាំកន្លងទៅ មានកុមារ កម្ពុជាឈឺចំនួន ១៤.៨៣៧.១៥៥នាក់ ដែលទទួលបានការពិនិត្យ និងព្យាបាល ក្នុងនោះកុមារមានជំងឺ និងរបួសធ្ងន់ ចំនួន ១.៥១៦.៤៧១នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយ ដែល៨០% នៃកុមារទាំងនោះ នឹងពុំមាន សំណាងល្អទេ បើពុំបានសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យមួយនេះ"។

យោងតាមរបាយការណ៍ ដែលទទួលបាន ពីប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា ករណីនៃកុមារ មានជំងឺធ្ងន់រហូតដល់ ១៤០នាក់ ក្នុងមួយថ្ងៃ បានមកព្យាបាលនៅមន្ទីរពេទ្យនេះ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ ហើយរយៈពេល ២៤ឆ្នាំកន្លងផុតទៅនេះ មូលធិនិមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិការ អស់ចំនួន ៥៦៣លាន ដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍បានបញ្ជាក់ទៀតថា ក្នុងចំណោមថវិកា ប្រមាណ ៥៦៣លានដុល្លារ ៤,៧% បានមកពីការចូលរួមវិភាគទាន របស់រាជរដ្ឋាភិបាល កម្ពុជា និងកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជននានា និង៨,៩% បានមកពីការវិភាគទាន របស់រដ្ឋាភិបាលស្វីស៕