លោក ស៊ុន ចាន់ថុល ៖ វេទិកា​សន្និបាត បញ្ញវន្ត​ពិភពលោក ជា​កន្លែង​រួមគ្នា រកវិធី​សាស្ត្រ អភិវឌ្ឍ​ប្រទេស​

ភ្នំពេញ៖ ពិធីបដិសណ្ឋារកិច្ចបណ្ដាញ ទំនាក់ទំនងផ្នែកធុរកិច្ច និងការអប់រំនៃ សន្និបាតបញ្ញវន្ត ពិភពលោកលើកទី២ ហៅកាត់ថា GAC បានបើកជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារអាំងទែ កុងទីណង់តាល់ រាជធានីភ្នំពេញ ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ចូលរួមថ្លែងស្វាគមន៍ អ្នកចូលរួមក្នុងវេទិកា Global Alumni Convention ។

នៅក្នុងកិច្ចស្វាគមន៍នោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានក្តីសប្បាយរីករាយដែល IDP បានផ្តួចផ្តើមគំនិត ក្នុងការរៀបចំព្រឹត្តិការណ៍ មួយនេះឡើង ដែលអាចឱ្យអតីតនិស្សិតបញ្ញវន្តបានជួបជុំគ្នា បង្កើតទំនាក់ទំនងនិងចែករំលែក នូវការអនុវត្តដ៏ល្អសម្រាប់ លើកស្ទួយដល់ក្រុមហ៊ុន បុគ្គលិកនិយោជិត ឬប្រទេសជាតិផងដែរ។ ដូចនេះព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់” ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងទៀតថា «សន្និបាតនេះ អនុញ្ញាតឲ្យបញ្ញវន្តរបស់ខ្មែរ ដែលមានសមត្ថភាពជួបគ្នា ចែករំលែកបទពិសោធន៍និងការអនុវត្តល្អៗ ផ្លាស់ប្តូរយោបល់ គំនិតដល់គ្នា ដើម្បីស្វែងរកវិធីសាស្ត្រ អភិវឌ្ឍប្រទេសកម្ពុជា។ ជំនួបនេះសុទ្ធតែបញ្ញវន្ត ដូច្នេះជាឱកាសពិភាក្សាគ្នា ដើម្បីរកវិធីជួយប្រទេសយើង កសាងមាតុភូមិយើង ឲ្យរីកចម្រើន ហើយ បញ្ញវន្តត្រូវតែជជែកគ្នា»។

លោកស៊ុន ចាន់ថុល បានបន្ថែមទៀតថាក្រៅពី បញ្ញវន្តនៅមានថ្នាក់ដឹកនាំ ប្រទេសទៀត ដូច្នេះទាំងបញ្ញវន្ត និងថ្នាក់ដឹកនាំ មានឱកាសជជែកគ្នា លើកបញ្ហាកង្វល់ ហើយស្វែងរកដំណោះស្រាយ ជួយឱ្យប្រទេសមាន ការអភិវឌ្ឍកាន់តែខ្លាំង។

ជាមួយគ្នានោះដែរ លោក ម៉ៅ ស្រេង នាយក IDP Education-ACE ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា “សន្និបាតបញ្ញវន្តពិភពលោកផ្តល់ ឱកាសពិសេសមួយសម្រាប់ អតីតនិស្សិតជួបជុំគ្នា ចែករំលែកនូវបទពិសោធន៍នានា និងប្រើប្រាស់នូវសក្តានុពល ចំណេះដឹងរបស់ពួកគេ ជាមួយថ្នាក់ដឹកនាំក្នុង ជួររដ្ឋាភិបាលក្នុង វិស័យឧស្សហកម្ម និងសង្គមស៊ីវិល។ លោកបន្ថែមទៀតថា “សន្និបាតបញ្ញវន្តពិភពលោក ឆ្លុះបញ្ចាំងឱ្យឃើញពីឥទ្ធិពល ដ៏សំខាន់ដែលអតីតនិស្សិត មានចំពោះការអភិវឌ្ឍន៍ ធនធានមនុស្សរបស់ជាតិ និងការស្តែងឱ្យឃើញ នូវធនធានមនុស្សទាំងនោះ នៅកម្រិតខ្ពស់បំផុតក្នុងជួររដ្ឋាភិបាល និងក្នុងវិស័យនានា”។

សូមជម្រាបថា GAC២០១៦នេះ រៀបចំឡើងដោយ IDP Education ដែលជាស្ថាប័នផ្តល់សេវាកម្មផ្នែកការអប់រំអន្តរជាតិធំជាងគេនៅក្នុងពិភពលោក ហើយបានរៀបចំធ្វើជាម្ចាស់ផ្ទះស្វាគមន៍វាគ្មិនជាជនជាតិខ្មែរនិងអន្តរជាតិជាច្រើនរូប។ សន្និបាតប្រចាំឆ្នាំនេះ បានប្រមូលផ្តុំនិស្សិតបញ្ញវន្ត ដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេសនិង មកពីប្រទេស អូស្រ្តាលី កាណាដា នូវ៉ែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសផ្សេងៗទៀត ដែលបង្កើតជាវេទិកាជួបជុំគ្នាមួយដើម្បី ចែករំលែកគំនិតនិងការភ្ជាប់ទំនាក់ទំនង ជាមួយ អ្នកជំនាញ អ្នកដែលមានតួនាទី ក្នុងការសម្រេចចិត្តនិងថ្នាក់ដឹកនាំ នៅក្នុងរដ្ឋាភិបាល វិស័យឯកជននិងសង្គមស៊ីវិល៕