ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​ខេត្ត​ប៉ៃលិន ៖ ២នាក់​ប្តីប្រពន្ធ​ជិះ​ម៉ូតូឌុប​​គ្នា​​​​​កិន​ដុំ​​​ថ្ម​ដួល​របួស​​ធ្ងន់​​ទាំង​២នាក់​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​៣០ មករា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​១​ខ្សែ ក្នុងភូមិ​សួន អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​បុរស​ជា​​ប្តី​ឈ្មោះ សៀង សុផល ហៅ​ម៉ៅ ​អាយុ​៥២​ឆ្នាំ ជា​កសិករ រង​របួស​ដៃ​ឆ្វេង និង​បាក់​ធ្មេញ​លើ​១​សន្លប់​នៅ​នឹង​កន្លែង ​រី​ឯ​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ គង់ យឿ​ន អាយុ​៤៨​ឆ្នាំ រង​របួស​រយះ​ជង្គង់​ឆ្វេង ទាំង​២នាក់​​ប្តីប្រពន្ធរស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​ចេញពី​ក្រុងប៉ៃលិន​ឆ្ពោះទៅ​ផ្ទះ​​​គាត់​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​​មក​ដល់​កន្លែង​កើតហេតុ ​ស្រាប់តែ​មាន​រថយន្ត​ដឹក​ដំឡូង​មី​ពេញ​ទ្រុង​បើក​​នៅ​ខាង​មុខ​​ហុយ​ដី​ខ្លាំង​ពេក​មើលផ្លូវ​មិនឃើញ​ក៏​​​កិន​លើ​ដុំ​​បណ្តាល​ឱ្យ​ដួល​​បោក​ទៅ​នឹង​ថ្ម​រង​របួសធ្ងន់​តែ​ម្តង ។ 

ក្រោយ​ពេល​កើតហេតុ បាន​អ្នក​ជិតខាង​​ជួយ​​លើក​ដាក់លើ​ម៉ូតូ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ត្យ​បង្អែក​ខេត្ត​​ ៕ ​