G-Dragon ជាប់​​ឈ្មោះ​​មនុស្ស​មាន​ឥទ្ធិពល​​​ទាំង ១០០​ នាក់​ក្នុង​​ឆ្នាំ​២០១៥

G-Dragon ជាប់​​ឈ្មោះ​​មនុស្ស​មាន​ឥទ្ធិពល​​​ទាំង ១០០​ នាក់​ក្នុង​​ឆ្នាំ​២០១៥

តារា​ចម្រៀង​​ល្បី​ G-Dragon ​ប្រធាន​ក្រុម​របស់ BIG BANG បាន​ក្លាយ​ជា​​​​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​​​តែ​មួយ​គត់​ ដែល​ត្រូវ​បាន​រាប់​​​បញ្ចូល​ជា​​​​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​នាក់ ​លើ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៥ នៃ​ទស្សនាវដ្ដី HYPEBEAST ​​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Koreaboo។

 

G-Dragon ជាប់​​ឈ្មោះ​​មនុស្ស​មាន​ឥទ្ធិពល​​​ទាំង ១០០​ នាក់​ក្នុង​​ឆ្នាំ​២០១៥
 

​តាម​ប្រភព​​របស់ ទស្សនាវដ្ដី HYPEBEAST ​​បាន​​​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​​ តារា​ចម្រៀង​ រ៉េប និង​ជា​តារា​ពូកែ​លេង​ម៉ូដ ខាង​លើ ​ជាប់​ចំណាត់​ថ្នាក់​បែប​​នោះ គឺ​ដោយ​សារ តែ​ប្រជាប្រិយភាព​​ផ្ទាល់​ខ្លួន​។ នៅ​ពេល​ប្រិយមិត្ត​អ្នក​គាំ​ទ្រ​ជា​ច្រើន​​គិត​​ដល់​ចម្រៀង K-Pop គេ​តែង​នឹក​ឃើញ​ដល់​តារា​ចម្រៀង​រូប​នោះ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ តារា​ចម្រៀង G-Dragon បាន​ចូល​រួម​ចំណែក​​ជួយ​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង​ BIG BANG ទទួល​បាន​​ជោគ​ជ័យ​​​​ជា​ច្រើន​ក្នុង​ឆ្នាំ​ ២០១៥​ នោះ​ដែរ។

 

នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​តារា​ចម្រៀង​​ល្បី​ក្នុង​វិស័យ​ K-Pop ខាង​លើ​បាន​​​ជាប់​​ចំណាត់​ថ្នាក់​ជា មនុស្ស​មាន​ឥទ្ធិពល​បំផុត​ទាំង​១០០​នាក់ ​លើ​ពិភពលោក។ កាល​ពី​​ឆ្នាំ​២០១៤​ កន្លង​ទៅ​ ប្រធាន​ក្រុម​​ BIGBANG រូប​នេះ​ ក៏​បាន​ជាប់​​ចំណាត់​ថ្នាក់​ម្ដង​រួច​ហើយ ជា​មួយ​ជន​ជាតិ​កូរ៉េ​ម្នាក់​ទៀត ដែល​ជា​ប្រធាន​ក្រុមហ៊ុន Samsung គឺ លោក Lee Kun Hee ៕

 

G-Dragon ជាប់​​ឈ្មោះ​​មនុស្ស​មាន​ឥទ្ធិពល​​​ទាំង ១០០​ នាក់​ក្នុង​​ឆ្នាំ​២០១៥

ចុចអាន៖ ចូល​មើល​ហាង​កាហ្វេ​ថ្មី​របស់ G-Dragon សង់​​លើ​​​ដី​តម្លៃ​ជាង​១៦​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ koreaboo​​​​​​​​