បុរស​វៀតណាម​​ម្នាក់​​ត្រូវ​ចាប់​ខ្លួន ​​ក្រោយ​បើក​​៣០គីឡូម៉ែត្រ​ មាន​ប៉ូលិស​តោង​មុខ​ឡាន


បុរស​វៀតណាម​​ម្នាក់​​ត្រូវ​ចាប់​ខ្លួន ​​ក្រោយ​បើក​​៣០គីឡូម៉ែត្រ​ មាន​ប៉ូលិស​តោង​មុខ​ឡាន

ប៉ូលិស​វៀតណាម​ប្រចាំ​ក្រុង Ninh Binh ​​បាន​និយាយ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា ​ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ព្រហ្មទណ្ឌ​​ប្រឆាំង​នឹង​បុរស​វ័យ ៣៦​ឆ្នាំ​ម្នាក់​ ​ក្រោយ​​បើក​បរ​​ចម្ងាយ ៣០គីឡូម៉ែត្រ​មាន​ប៉ូលិស​ម្នាក់​តោង​ជាប់​នឹង​គម្រប​ម៉ាស៊ីន​​ឡាន​កាល​ពី​សប្ដាហ៍​មុន។

 

បុរស​វៀតណាម​​ម្នាក់​​ត្រូវ​ចាប់​ខ្លួន ​​ក្រោយ​បើក​​៣០គីឡូម៉ែត្រ​ មាន​ប៉ូលិស​តោង​មុខ​ឡាន

 

សេចក្ដី​លម្អិត​នៅ​មិន​ទាន់​​ច្បាស់ ​​ប៉ុន្តែ​​ប៉ូលិស​ពីរ​នាក់​​​បាន​រក​ឃើញ​ថា​​រថយន្ត​របស់​ជនល្មើស​​​ឈ្មោះ Tran Duc Vuong បាន​ចត​ខុស​ច្បាប់​​នៅ​តាម​ដង​មហាវិថី​មួយ​កាល​ពី​ថ្ងៃ​ទី ២៤​មករា។ ប៉ូលិស​ទាំង​ពីរ​នាក់​មាន​ឈ្មោះ Dinh Tien Dung ​ជា​អនុសេនីយ៍ទោ​ជាន់​ខ្ពស់ ​និង​ Hoang Cao Linh  ជា​អនុសេនីយ៍ទោ ​បាន​​ទៅ​សាកសួរ​ជន​ល្មើស​​រក​​លិខិត​ស្នាម​ចុះ​បញ្ជី​យានយន្ត និង​ប័ណ្ណបើកបរ។ ​ប៉ុន្តែ​ជន​ល្មើស​បាន​ស្ទាក់ស្ទើរ​ប្រគល់​ឯកសារ​ទាំង​នោះ និង​បាន​ឆក់​​យក​មកវិញ រួច​ក៏​លោត​​ចូល​​ឡាន​​ទាំង​ប្រញាប់​ បើក​គេច​ចេញ​ទៅ។

 

ប៉ូលិស​ម្នាក់​​​ឈ្មោះ Linh ​បាន​ព្យាយាម​ឃាត់​រថយន្ត​ឲ្យ​ឈប់​​​ រួច​ក៏​​បាន​លោត​តោង​ផ្លិត​ទឹក​មុខ​រថយន្ត​តែម្ដង។​ ​ប៉ូលិស​ម្នាក់​ទៀត ​បាន​ដឹក​នាំ​ប៉ូលិស​ផ្សេង​ទៀត​​ដេញ​តាម​ចាប់​ តែ​អាច​ឃាត់​បាន​ ក្រោយ​ពី​ជន​ល្មើស​បើក​គេច​បាន​ជាង​៣០​គីឡូម៉ែត្រ​ឯណោះ​។ លោក Linh បាន​​​រួច​ខ្លួន​​ជាមួយ​​របួស​តិច​តួច ​តែ​​បាន​ដាក់​ពាក្យបណ្ដឹង​​តែ​ម្ដង៕

 

ចុចអាន៖ ជ្រូក​នៅ​វៀតណាម​ចាក់​ថ្នាំ​មុន​កាប់​សាច់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Thanhniennews