Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

Huawei បាន​បង្ហាញ​ទូរសព្ទ​ម៉ូដែល​ចុងក្រោយ Mate 8 នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ បន្ទាប់​ពី​ល្បី​លក់​ដាច់​ស្តុក​នៅ​ទីផ្សារ​ប្រទេស​ចិន​គ្រាន់​តែ​ចេញ​លក់​មិន​បាន​ពីរ​សប្ដាហ៍​ផង។

 

Mate 8 ដែល​ក្រុមហ៊ុន Huawei បាន​សម្ពោធ​និង​ដាក់​បង្ហាញ​នៅ​ទីផ្សារ​ប្រទេស​ថៃ​នេះ ជា​ការ​ចាប់ផ្ដើម​សម្រាប់​ការ​ត្រៀម​វាយលុក​ទីផ្សារ​តំបន់​អាស៊ីអាគ្នេយ៍។

 

Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

 

Mate 8 ជា​ស្មាតហ្វូន​សម័យ​ទំនើប សមត្ថភាព​កំពូល រួមផ្សំ​ជាមួយ​នឹង​ការ​រចនា​ដ៏​ទាក់ទាញ ដោយ​តួ​ធ្វើ​ពី​អាលុយមីញ៉ូម​រលោង​ស្រិល ស្តើង ស្រាល ។ លក្ខណៈ​ពិសេសៗត​នៃ​ទូរសព្ទ​ត្រកូល Mate ចុងក្រោយ​នេះ​មាន៖
· អេក្រង់​ធំ​ទំហំ 6 អ៊ីញ
· កាមេរ៉ា​ក្រោយ​ទំហំ 16MP កាមេរ៉ា​មុខ ទំហំ 8MP បន្ថែម​បច្ចេកវិទ្យា Focus បាន​លឿន (Fast and All-focus) អាច​ថត​ច្បាស់​ក្នុង​ទី​ងងឹត (Low light situation) និង​បំពាក់​នូវ​មុខងារ ជា​កាមេរ៉ា​អាជីព (Professional functions) ដូចជា​ការ​ជ្រើសរើស ISO, S, EV, AF, WB  ។
· ថាមពល​ថ្ម​អាច​ប្រើ​បាន​ពេញ 2 ថ្ងៃ ដោយ​មិន​បាច់​បារម្ភ​សាក​ថ្ម ដែល​មាន​ទំហំ​រហូត​ដល់ 4000 mAh។
· បំពាក់​នូវ​អង្គ​ប្រតិបត្តិការ​ចុងក្រោយ​បំផុត Kirin 950 ដែល​ជួយ​ការ​ប្រើប្រាស់​កាន់តែ លឿន ខ្លាំង និង​មាន​ប្រសិទ្ធភាព​ខ្ពស់។
· សុវត្ថិភាព​បំផុត​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ជំនាន់​ថ្មី គ្រាន់តែ​ចំណាយ​ពេល​ប្រមាណ​កន្លះ​វិនាទី​ឬ​តែ​មួយ​ប៉ប្រិច​ភ្នែក ដើម្បី​ដោះ​សោ ទទួល​ទូរសព្ទ បិទ​សំឡេង នាឡិកា​រោទិ និង​ថតរូប​សែលហ្វី ។
· ជា​ប្រភេទ​ទូរសព្ទ​ស៊ីម 2 មាន​បណ្តាញ 4G ទាំងពីរ ដោយ​អាច​ប្រើ​បណ្ដាញ​ត​ភ្ជាប់​រហូត​ដល់​ទៅ 200ប្រទេស នៅទូទាំង​ពិភពលោក។

 

Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

Mate 8 ល្បី​លក់​ដាច់​ស្តុក​នៅ​ចិន​សម្ពោធ​នៅ​ថៃ​ ត្រៀម​វាយ​លុក​ទីផ្សារ​អាស៊ីអាគ្នេយ៍​ឯកម្ពុជា​ជា​ទីផ្សារ​ទី ៣

 

លោក អែម យុទ្ធូ នាយក​ទីផ្សារ​ប្រចាំ​ក្រុមហ៊ុន Huawei នៅ​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​ការ​ចេញ​លក់​ស៊េរី Huawei Mate 8 នេះ ដោយ​រំពឹង​ថា​នឹង​លក់​បាន​ប្រមាណ 6,000 គ្រឿង ក្នុង​រយៈ​ពេល 3 ខែ ដំបូង។

 

ជាមួយការ​ប្រកាស​​គ្រោង​ដាក់​លក់​ក្នុង​តម្លៃ​​ជាង ៦០០ ដុល្លារ​ដែល​អាច​ប្រជែង​​ទូរសព្ទ​ស៊េរី​កំពូល​ៗ​មួយ​ចំនួន​ នាយក​ជាន់​ខ្ពស់​រូប​នេះ​បាន​បង្ហាញ​ការ​ជឿជាក់​ថា អតិថិជន​នឹង​ពេញចិត្ត​សម្រាប់​ការ​ជ្រើសរើស Mate 8 ជាមួយ​គុណ​សម្បត្តិ​ប្រើប្រាស់​លើស​ពី​គូ​ប្រកួត​ប្រជែង។

 

លោក​ថា Mate 8 រចនា​ឡើង​​ជាមួយសមត្ថភាព​​​​​និង​មុខងារ​ប្រើប្រាស់​​ថ្មី​​ៗ​ជា​ច្រើន ដែល​អា​ច​ចាប់​យក​ចំណែក​ទីផ្សារ​ប្រើប្រាស់​ Smartphone ដែល​មាន​តម្លៃ​ខ្ពស់​នៅ​កម្ពុជា រួម​ទាំង Apple និង Samsung។

 

Mate 8 នឹង​បញ្ចេញ​លក់​នៅ​ទីផ្សារ​កម្ពុជា​នៅ​សប្ដាហ៍​ទី​មួយ​ខែ​កុម្ភៈ​នេះ​ជា​ទីផ្សារ​​ប្រទេស​ទី ៣ បន្ទាប់​ពី​ថៃ​និង​ភូមា ដែល​ក្រុមហ៊ុន Huawei បាន​ចេញ​លក់​មុន​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា