អាជ្ញាធរ​អគ្គីសនី​ប្រណាំង​កង់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តពោធិសាត់​ចូលរួម​ដាំ​ដើមឈើ​៥០០​ដើម​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខណៈ​ព្រៃឈើ​នៅ​តំបន់​នោះ​កាប់​ធ្វើ​ជំនួញ​ហិនហោច​ទៅហើយនោះ​

​ខេត្តកំពង់ឆ្នាំង​៖ អ្នកជិះ​កង់​ប្រណាំង​ជាង​៣០​នាក់ រៀបចំ​ដោយ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​បាន​
​នាំគ្នា​ជិះ​កង់​ប្រណាំង​គ្នា​ពី​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅ​ខេត្ត​ពោធិ​
​សាត់ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ ដើម្បី​ចូលរួម​ដាំ​ដើមឈើ​ចំនួន​៥០០​ដើម នៅ​
​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខណៈ​តំបន់​ភ្នំក្រវាញ​នោះ​ត្រូវ​ឈ្មួញ​ឈើ និង​ឧកញ៉ា​ឈើ​មួយចំនួន​បាន​កាប់​យ៉ាង​រង្គាល​ធ្វើ​ជំនួញ បាត់បង់​ព្រៃស្រោង​យ៉ាងធ្ងន់ធ្ងរ​។​

លោក ទុយ ហុង មន្ត្រី​អាជ្ញាធរ​អគ្គីសនី​កម្ពុជា បានអោយដឹងថា​៖ ការរៀបចំ​ប្រ​ណាំ​
​ង​កង់​នេះ​បានរៀបចំ​ឡើង​ដោយ អាជ្ញាធរ​អគ្គីសនី​កម្ពុជា​ដោយមាន​ការចូលរួម​ពី​មន្ត្រី​អគ្គី​
​កម្ពុ​ជាជាង​៣០​នាក់ ហើយ​ការ​ជិះ​កង់​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១
៦ ដោយ​ចេញដំណើរ​ពី​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅដល់​ស្រុក​ភ្នំ​
​ក្រវាញ ខេត្តពោធិសាត់ ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​១៥០​គីឡូម៉ែត្រ​។​

លោក ទុយ ហុង បានបញ្ជាក់​អោយដឹងទៀតថា​៖ ការ​ជិះ​កង់​ប្រណាំង​ខាងលើនេះ​
​គឺ​ដើម្បី​ចូលរួម​ដាំ​កូនឈើ​ចំនួន​៥០០​ដើម នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា​
​ស្អែក​នេះ រួមចំណែក​បង្កើន​ព្រៃឈើ​ថែរក្សា​បរិស្ថាន​ធម្មជាតិ​អោយមាន​និរន្ត​ភាព​។​

​ដោយឡែក​នៅពេល​ក្បួន​ប្រណាំង​កង់​មក​វិមានឯករាជ្យ​ក្នុង​ក្រុង​កំពង់ឆ្នាំង យុវ​សិ​
​ស្ស​កាយ​រិ​ទ្ធ​នៅតាម​សាលារៀន​ជាង​៥០០​នាក់ ក៏បាន​រៀបចំ​ជា​ក្បួន​ទទួល​ស្វាគមន៍​កីឡា​
​ករ​ប្រណាំង​កង់​ទាំងអស់នោះ​ផងដែរ ហើយ​ក្បួន​ប្រណាំង​កង់​នេះ​ក៏មាន​ការជូន​ដំណើរ​
​ដោយ​ក្បួន​រថយន្ត​សា​រ៉ែ​ន​របស់​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត រហូតដល់​ព្រំ​
​ប្រទល់​ខេត្តពោធិសាត់​ផងដែរ ដើម្បី​រក្សា​ការពារ​សុ​វត្តិភាព​ក្រុម​អ្នក​ប្រណាំង​កង់​៕
​រិ​ទ្ធិ ជ័យ​

KA-31-01-2016-03KA-31-01-2016-01