ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល​ ៖​ ​កាល​ពី​​រសៀល​ថ្ងៃ​ទី២៩ ខែមក​រា ឆ្នាំ២០១៦ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​រៀបចំ​ពិធីទទួល​ថវិកា​សមាជិក​ទ្រទ្រង់​ឆ្នាំ២០១៥ របស់​ម​នី្ទ​រ​អប់រំ យុវជន និង​កីឡា​ខេត្ត នៅ​សាល​ប្រជុំ​នៃ​ទីស្នាក់ការ​សាខា ។

ពិធី​នេះ​បាន​​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ លោក​ ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា ​និង​​​អញ្ជើញ​ចូលរួម​ជា​កិ​តិ្ត​យស មាន សមាជិក​គណៈកម្មាធិការ​សាខា លោក លោកស្រី​ថ្នាក់ដឹកនាំ​ម​នី្ទ​រការិយាល័យ​អប់រំ​ស្រុក​-​ក្រុង និង​មន្ត្រី​ក្រុមប្រ​តិ​ប​តិ្ត​សាខា​ជា​ច្រើន​រូប ។

លោក អ៊ុ​ង តុលា ប្រធាន​ម​នី្ទ​រ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​សម្តែង​​​ចំណាប់អារម្មណ៍​ជូន​អង្គពិធី​ថា ដោយ​ពិនិត្យ​ឃើញ​អំពី​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណិ្ឌ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ដោយ​ទទួល​បានការ​អំពាវនាវ​ពី​គណៈកម្មាធិការ​សាខា ថ្នាក់ដឹកនាំ​អង្គភាព​របស់​លោក ព្រមទាំង​មន្ត្រី​បុគ្គលិក​ក្រោម​ឱវាទ បាន​ស្ម័គ្រចិត្ត​គាំទ្រ​ដល់​ចលនា​កាកបាទក្រហម និង​ចូលរួម​បង់​ថវិកា​សមាជិក​ទ្រទ្រង់ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ជា​រៀង​រាល់​ឆ្នាំ ។

ជាក់ស្តែង​កាលពី​ឆ្នាំ២០១៤ មន្ទីរ​អប់រំខេត្ត សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ​ទូ​ទាំង​ខេត្ត ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​ទ្រទ្រង់​កាកបាទក្រហមសរុប​ចំនួន៧១១៣នាក់ ថវិកា​ស្មើនឹង ២៩.៤៣៥.០០០រៀល ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៥​​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៤  មន្ទីរ​អប់រំខេត្ត បាន​ពង្រីក​សមាជិកភាព​ប្រចាំឆ្នាំ​មានការ​កើនឡើង​ចំនួន៦ ភាគរយ មាន​សមាជិក​ទ្រទ្រង់៧៤៥៤​នាក់ ថវិកា​សរុប​ចំនួន ៣១.១១៣.០០០រៀល ៕​​