ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ជា​អនុប្រធាន​គណៈកម្មាធិការ​សមាគមអតីត​យុទ្ធ​ជន​ខេត្ត​ រួម​ទាំង​អស់លោក​​ លោក​ស្រី ជា​ស្នងការ​រង នាយ​ ​នាយ​រង​កា​រិ​យា​ល័យ ​កាល​ពី​​ថ្ងៃ​ទី​៣០ ​ខែមករា ​ឆ្នាំ​២០១៦ បាន​ចូលរួម​ក្នុង​ពិធី​​បុណ្យសព​លោក កាយ  ផល អតីត​​នគរបាល​ខេត្ត​ចូល​និវត្តន៍ ​។

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារនៃសព លោក ​កាយ ​ផល បាន​ទទួលមរណភាព​​កាល​ពី​​វេលា​ម៉ោង​១​រសៀលថ្ងៃ​ទី​២៩ ​ខែមករា​ ឆ្នាំ​២០១៦ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៧២​ឆ្នាំ សព​លោក​ កាយ ផល ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅ​ឋាន​​នៃ​សព ស្ថិត​ក្នុងភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​។​

​​ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ​ អាត់ ខែ​ម ក៏​បាន​ប្រគល់​ជូន​​​ថវិកា​របស់សមាគម​មិត្តនគរបាល​ជាតិ​កម្ពុជា​ចំនួន​៤​លាន​រៀល​ និង​ថវិកា​បេឡា​សង្គ្រោះរបស់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត ចំនួន​៤​លាន​រៀល និង​ថវិកា​បាន​មក​ពី​សប្បុរសជន​ជាង​៤០​ម៉ឺន​រៀល ជូន​ដល់​ក្រុម​គ្រួសារ​សព​ផង​ដែរ ​៕​