ស្ត្រីមាន​គត៌​ប្រមាណ​ ជាង​ ២,១០០នាក់ នៅក្នុង ប្រទេសកូឡុំប៊ី ឆ្លងវីរុស Zika

បូហ្គូតា៖ វិទ្យាស្ថានសុខភាពជាតិកូឡុំប៊ី បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ស្ត្រីមានគត៌ប្រមាណ ជាង ២,១០០នាក់ បានឆ្លងវីរុស Zika ដោយសារសត្វមូសខាំ ។ ទន្ទឹមនឹងនេះ វីរុស បានបន្តឆ្លងរាលដាល ដល់ពលរដ្ឋអាម៉េរិកំាង ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ថា ស្ត្រីដែលមានគត៌ប្រមាណ ជាង២.១០០នាក់ ពិតជាបានឆ្លងវីរុស ហ្ស៊ីកា (Zika) មែន ។ រហូតមកដល់ពេលនេះ មិនទាន់មានថ្នាំសង្កូវព្យាបាល និងវ៉ាក់សាំងទប់ស្កាត់ នៅឡើយទេ ។ វីរុសនេះបានបង្កខ្លាំងក្លាដល់ ទារកនៅក្នុងផ្ទៃ ដែលធ្វើឲ្យក្បាលទារក កើតមកមានទ្រង់ទ្រាយ តូចខុសពីធម្មតា ។

វិទ្យាស្ថានសុខភាពជាតិ បានបញ្ជាក់ថា មាន២០,,២៩៧ករណីហើយនៅក្នុង ប្រទេសកូឡុំប៊ី ដែលវីរុសនេះបានបង្កគ្រោះថ្នាក់ ដល់ខួរក្បាលទារក ហើយក្នុងនោះមានស្ត្រី មានគត៌មាន ២,១១៦ នាក់បានឆ្លងវីរុសនេះ ៕

ស្ត្រីមាន​គត៌​ប្រមាណ​ ជាង​ ២,១០០នាក់ នៅក្នុង ប្រទេសកូឡុំប៊ី ឆ្លងវីរុស Zika