ដាក់​អង្គប់កណ្តុរ បែរជា​ជាប់​ពស់​ខ្លា​

Doliprane TVC

ប្រទេស​អូស្ត្រាលី​ជាទី ​ជម្រក​របស់​សត្វ​អ​សិរ​ពិស និង សត្វល្អិត​ដ៏​សាហាវៗ​ជាច្រើន​ប្រភេទ ដូចនេះ​វា​គ្មានអ្វី​ជាទី​ភ្ញាក់ផ្អើល​ឡើយ​សម្រាប់​ប្រជាជន​នៅ​ទីនោះ ។​ ​លោក Anthony Parker ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ពស់​ខ្លា​ដែលមាន​ពិស​ដ៏​សាហាវ​ជាប់​អង្គប់កណ្តុរ​ដែល​លោក​ដាក់​នៅក្នុង​ផ្ទះ​លោក ។ លោក​បាន​ប្រាប់ថា ដោយសារតែ​កណ្តុរ​ក្នុងផ្ទះ​លោក​ចេះតែ​រត់​ចុះ​រត់ឡើង​ច្រើន ទើប​លោក​ទិញ​អង្គប់​យកមក​ដាក់ តែ​លោក​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ព្រោះ​អ្វីដែល​ជាប់​អង្គប់​នោះ​មិនមែនជា​អ្វីដែល​លោក​រំពឹងទុក ។​ បន្ទាប់ពី​ឃើញបែបនេះ លោក​ក៏បាន​ថតរូប​មក​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​ផងដែរ ហើយ​លោក​ក៏​សោកស្តាយ​ណាស់​ដែល​លោក​ត្រូវ​សម្លាប់​ពស់​នេះ ព្រោះ​ពស់​នេះ​វិះ​នឹង​ចឹក​កូនប្រុស​របស់លោក​ទៅហើយ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​រ​ពួរ ស៊ីន​)

ដាក់​អង្គប់កណ្តុរ បែរជា​ជាប់​ពស់​ខ្លា​

ដាក់​អង្គប់កណ្តុរ បែរជា​ជាប់​ពស់​ខ្លា​

ដាក់​អង្គប់កណ្តុរ បែរជា​ជាប់​ពស់​ខ្លា​