Nana សមាជិក​ក្រុម After School ធ្លាប់ជា​ស្រី​មិនល្អ​ម្នាក់​កាល​នៅ​វិទ្យាល័យ

Doliprane TVC

កាលពីពេល​ថ្មីៗ នេះ​តារាចម្រៀង​សមាជិក​ក្រុម After School នាង Nana បាន​និយាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​អំពី​អតីតកាល​របស់​នាង​ដែល​ធ្លាប់ជា​ក្មេងស្រី​មិនល្អ​ម្នាក់​កាល​នៅ​វិទ្យាល័យ ។​ ​មានមតិ​វែកញែក​មួយចំនួន​ពី​សំណាក់​អ្នក​និយម​លេង​កម្មវិធី​ទំនាក់ទំនង​សង្គម ដោយបាន​លើកឡើងថា​តារាចម្រៀង​ស្រី​ដែល​ទើប​ជាប់​ឈ្មោះ​ជា​ស្រី​ស្អាត​ជាងគេ​ក្នុងប្រទេស​កូរ៉េខាងត្បូង​វ័យ ២៤ ឆ្នាំ រូបនេះ​ធ្លាប់ជា​ក្មេងស្រី​មិនល្អ​ម្នាក់ គឺ​នាង​តែងតែ​ផឹកស្រា​ស្រវឹង​កាល​រៀន​នៅ​វិទ្យាល័យ ។ បន្ទាប់ពី​មាន​ព្យុះភ្លៀង​សម្តី​យ៉ាងដូច​ច្នេះ​ហើយ ទើប​ថ្មីៗ​នេះ​ស្រី​ស្អាត Nana បានចេញ​មុខមក​បក​ស្រាយ និង ទទួលយក​ការពិត​ដោយ​នាង​ទទួលស្គាល់ថា ខ្លួន​ធ្លាប់ជា​ក្មេងស្រី​ញៀន​ស្រា​កាល​រៀន​នៅ​វិទ្យាល័យ​ពិតមែន ។

Nana សមាជិក​ក្រុម After School ធ្លាប់ជា​ស្រី​មិនល្អ​ម្នាក់​កាល​នៅ​វិទ្យាល័យ

​ទន្ទឹមគ្នា​នេះដែរ​តារាចម្រៀង​ស្រី​ក្នុង​ក្រុម After School ខាងលើ​បាន​និយាយ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​ថា «​ខ្ញុំ​មិនដែល​មាន​អារម្មណ៍​សោក​ស្ដី​អ្វី​ឡើយ​ចំពោះ​ជីវិត​កាល​នៅ​វិទ្យាល័យ ព្រោះ​អតីតកាល​គ្រាន់តែ​ជា​អតីតកាល​តែប៉ុណ្ណោះ​» ។ ប៉ុន្តែ​ទោះជា​យ៉ាង​ក៏មាន​អ្នកលេង​កម្មវិធី​ទំនាក់ទំនង​សង្គម​មួយចំនួនធំ​បាន​រិះគន់​ចំពោះ​អតីតកាល​របស់ Nana ហើយ​ថែមទាំង​មិន​ពេញចិត្ត​ទៅលើ​សម្ដី​របស់​នាង​ដែល​បាន​និយាយ​នេះ​ទៀតផង ៕ (​ប្រភព កូរ៉េ​ប៊ូ​) កុសល​