បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ

បង់ក្លាដែស៖ បុរសវ័យ២៥ឆ្នាំ ឈ្មោះ Abul Bazadar បានក្លាយជា ជាមនុស្សដើមឈើ ក្រោយពីទទួលរង ជំងឺម្យ៉ាងឈ្មោះថា  'Human Pappiloma Virus' តាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ។

បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ
បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ

តាមប្រភពព័ត៌មានបានឲ្យដឹងថា Abul Bazadar មានជំងឺស្បែកដ៏កម្រ ដែលបណ្ដាលឲ្យដៃរបស់គេមើល ទៅដូចជាដើមឈើ ដែលមានដុះឬសចេញមក និងបន្ដលូតលាស់រហូត។ ជាមួយគ្នានេះ Abul Bazadar  បានស្នាក់នៅក្នុងមន្ទីរពេទ្យ Dhaka នៃប្រទេសបង់ក្លាដែស ដែលនាពេលនេះ មានគ្រូពេទ្យជាច្រើន មកពីជុំវិញពិភពលោក មកធ្វើការព្យាបាលឲ្យ រូបគេ។

ជួបជាមួយនឹង វេជ្ជបណ្ឌិត Samanta Lal Sen ដែលជាប្រធានផ្នែកវេជ្ជសាស្ដ្រ រលាកនិងការវះកាត់ បានមានប្រសាសន៍ ឲ្យដឹងថា ក្រុមគ្រូពេទ្យនឹងសម្រេចចិត្ដធ្វើការព្យាបាល បន្ទាប់ពីមានការ បង្កើតក្រុមប្រឹក្សាផ្នែកវេជ្ជសាស្ដ្រ ដែលសុទ្ធសឹងតែជាអ្នកជំនាញ។ លើសពីនេះ បានឲ្យដឹងថាមេរោគ 'Human Pappiloma Virus' គឺជាឈ្មោះនៃក្រុមមេរោគជាច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ស្បែក និង ភ្នាសសំណើមនៅលើដងខ្លួនរបស់មនុស្ស ដែលវាមានជាង ១០០ប្រភេទនៃមេរោគ ហើយមាន ៣០ប្រភេទនៃមេរោគនេះ អាចធ្វើឲ្យប៉ះពាល់ដល់កន្លែង ប្រដាប់បន្ដពូជផងដែរ។ អ្វីដែលសំខាន់គឺ មេរោគទាំងនេះ នឹងអាចបណ្ដាលឲ្យមាន ឬសដូចជាដើមឈើ។

គួរបញ្ជាក់ថា ការឆ្លងមេរោគនេះ នឹងរីករាលដាល នៅខាងលើនៃស្បែកស្រទាប់ក្រៅ និងភាគច្រើន មានឃើញនៅ លើដៃ មុខ ឬថ្ងាស ហើយជាទូទៅជំងឺបែបនេះ នឹងអាចកើតមានឡើង ទៅលើ កូនក្មេង និងមនុស្សជំទង់៕

បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ
បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ
បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ
បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃ

រូបភាព  Abul Bazadar  និងក្រុមគ្រួសារ

បុរសមានជំងឺស្បែកដ៏កម្រ ដែលមានឬសដើមឈើ ដុះចេញពីក្នុងដៃប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត