Alexis Sanchez នាំជោគជ័យអោយក្លឹបកាំភ្លើងធំ ឈានចូលទៅជុំទី៥នៃពានរង្វាន់FA Cup បន្តទៀត

ខ្សែប្រយុទ្ធឆ្នើមដែលទើបជាពីរបួសកីឡាអន្តរជាតិ និង ជម្រើសជាតិឈីលី Alexis Sanchez បានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទី53 ដោយលទ្ធផល 2-1 កាលពីថ្ងៃសៅរ៏ លើក្លឹប Burnleyពីក្របខ័ណ្ឌChampionship បន្ទាប់ពីរកបានគ្រាប់ដំបូង ដោយកីឡាករ ខ្សែបម្រើ Calum Chamberនៅនាទីទី19 និង តាមស្មើវិញនៅនាទីទី30 ដោយកីឡាករ Sam Vokes របស់ Burnley )។

cambo

លោក Arsen Wengerគ្រូបង្វឹកចាស់វស្សាសញ្ជាតិបារាំង របស់ក្លឹបកាំភ្លើងធំ បានថ្លែងកោតសរសើរនៅទេពកោសល្យដល់អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះថា: គាត់ត្រលប់មកវិញហើយ និងលេងប្រកបដោយទំនុកចិត្តនិងភាពជឿជាក់ ព្រមទាំងមានការស្វាគមន៏ពីសំណាក់អ្នកគាំទ្រយ៉ាងពេញទំហឹង។

ជ័យជំនះនេះបាននាំArsenalឈានចូលទៅប្រកួតនៅជុំទី៥បន្តទៀត ហើយវាជាកាដូលួងចិត្តដល់អ្នកគាំទ្របន្ទាប់ពីបរាជ័យដោយលទ្ធផល1-0ទល់និង Chelsea ក្នុងពានរង្វាន់់ Barclay Premier League ក្នុងទឹកដីខ្លួនឯងកាលពីសប្តាហ៏មុន។ ពានរង្វាន់F.A Cupគឺជាពានមានអាយុកាលយូរជាងគេក្នុងចំនោមពានរង្វាន់ធំៗរបស់អង់គ្លេស ដូច្នេះបើArsenal អាចការពារតំណែងជាលើកទី៣បាន នោះក្លឹបនិងធ្វើបានសម្រេចដូចក្លឹបកុលាបក្រហមBlackburn Rover ដែលបានធ្លាប់ធ្វើបានបីឆ្នាំជាប់គ្នាគឺនៅឆ្នាំ1884-1886។

អត្ថបទដោយ៖ បូលីន