ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកណ្ដាល ​៖ ​បុរស​​ចំណាស់​ម្នាក់​ដោយសារ​តែអស់សង្ឃឹម​ក្នុង​ជីវិត​តូចចិត្ត​មាន​ជំងឹ​ប្រចាំ​កាយ​​បាន​បញ្ចប់​ជីវិត​ដោយ​ចង.ក​​​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ឆត្រ ​ក្នុង​បរិ​វេណមន្ទី​រ​ពេទ្យជ័យ​ជំនះ​ ក្រុង​តា​ខ្មៅ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សព កាលពី​ម៉ោង​៨​និង​២០​នាទីព្រឹក ថ្ងៃ​ទី​៣០ មក​រា ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅដែល​ទៅ​ពិនិត្យ​សព​បាន​ឲ្យ​ដឹង​ថា ​បុរស​​​ចង.ក​ឈ្មោះ​ ចក់ ច​ន្ថា ​អាយុ​៥៩​ឆ្នាំ​ ​ជា​កសិករ​ មាន​ទីលំនៅភូមិ​ថ្ម សង្កាត់​ទៀន ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ​។ ចំណែក​​ស្ត្រី​ជា​​ប្រពន្ធ​ឈ្មោះ ហម យឿ​ន​ អាយុ​៥៧​ឆ្នាំ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្តី​គាត់​​មក​សម្រាក​ព្យាបាល​​ជំងឺក្រពះ តម្រងនោម និង​​ជំងឺ​​ផ្សេង​ៗ​ទៀត នៅ​មន្ទី​រ​ពេទ្យជ័យជំនះ ​រយៈ​ពេល​៩​ថ្ងៃ​​មិន​ធូរស្រាល​សោះ​ ។ នៅ​ព្រឹក​កើតហេតុ​ខាងលើ​នោះ ​ពេល​គាត់​ទៅ​លាងចាន​បាយ​​ ហើយ​ត្រឡប់​មក​វិញ​មិន​ឃើញ​ក៏​ដើរ​​សួរ​គេ​សួរ​ឯង ​មាន​គេ​​ឃើញ​​ប្តី​គាត់​ដើរ​ចេញ​ពី​បន្ទប់​សម្រាកព្យាបាល​ដោយ​មាន​ព្យួរសេរ៉ូម​ជាប់​នៅ​​ដៃ​ផង ។ ​ស្រាប់​​តែ​​គ្រូពេទ្យ​​ប្រទះឃើញ​ប្តី​គាត់​ចង.ក​សម្លាប់​ខ្លួន​ស្លាប់​​បាត់​ទៅ​ហើយ​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​ឆោឡោ​ឡើង ​។

​មន្ត្រី​នគរបាល​បច្ចេកទេស និងគ្រូពេទ្យ​ចុះ​ពិនិត្យសព​បាន​ឲ្យ​ដឹង​ថា ​បុរស​​​ចំណាស់​រូប​នេះ​ពិតជា​ចង.កសម្លាប់​ខ្លួន​​​ប្រាក​មែន គឺ​ដោយ​ប្រើ​ក្រ​មាចង​​ភ្ជាប់​នឹង​​មែកដើម​ឆត្រ ​ជើង​ផុត​ពី​ដី​ ​រួច​ក៏​ប្រគល់​​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាម​ប្រពៃណី​ ៕​​