ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនសង្ស័យ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​២នាក់ ​ត្រូវ​បាន​មេ​ភូមិ​ និង​ប្រជា​ការពារ​ភូមិ​ក្របួច​ជាប់​នៅ​ចំណុច​ស្ថា​នី​យ​រថភ្លើង​ចាស់​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោងជាង​១១​​យប់​ថ្ងៃ​ទី៣០​ ​ខែមករា ​ឆ្នាំ​២០១៦​ ​។

​ជនសង្ស័យ​ទាំ​ង​២​​នាក់​ខាង​លើ ​ម្នាក់​ឈ្មោះ​ ស្រី​ លី​ម ​ភេទ​ស្រី​ អាយុ​១៩​​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ស៊ុន​ ស្រៀ​ន ​ហៅ​ប៉ែ​ត ​ភេទ​ប្រុស​ អាយុ​២៨​​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ​។ ​ចំណែក​វត្ថុ​តាង​ដក​ហូត​បាន​ មាន ថ្នាំ​ញៀន​ប្រ​ភេ​ទខេ​ទឹកកក​ចំនួន​៤​​ថង់​តូច ​និង​ប្រភេទ​យ៉ា​ម៉ា​ពណ៌​ផ្កាឈូក​WY​ចំនួន២​គ្រាប់​ ​ដាវ​សាមូរ៉ៃ​១​ ​​កាំបិត​បុ័ងតោ​២​ ​និង​ឧ​បករ​ណ៍​សេព​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ៕​