ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះនៅលើស្បែក

សញ្ញាប្រមានដំបូងនៃជំងឺមហារីក ជាធម្មតាងាយនឹងសម្គាល់ខ្លាំងណាស់ ប៉ុន្តែជាទូទៅមនុស្សគ្រប់រូបមិនយកចិត្តទុកដាក់ឡើយ។ ការសិក្សាមួយរបស់ អង់គ្លេស បានរកឃើញសញ្ញាធម្មតាៗជាច្រើន ប៉ុន្តែវាអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរ។
បើយោងតាមការសិក្សាស្រាវជ្រាវរបស់លោកស្រី Katriina Whitaker ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មកពីសាកលវិទ្យាល័យទីក្រុងឡុង បានប្រាប់ឲ្យដឹងថា ជាទូទៅមនុស្សគ្រប់រូបមិនសូវអើពើជាមួយសញ្ញាទាំងនេះទេ ហើយពួកគេតែងគិតថា វាគ្រាន់តែជារោគសញ្ញាជំងឺធម្មតា។
 
ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះនៅលើស្បែក

នេះជាសញ្ញាដំបូងនៃជំងឺមហារីកដែលលេចឡើងនៅលើស្បែករបស់អ្នក៖
១. អាការៈហើមពក ឬកន្ទួលក្រហមជាដុំៗ
ការឡើងកន្ទួលក្រហមតូចៗរីករាលដាល និងការឡើងកូនកណ្ដុរអាចជាសញ្ញាដំបូងនៃការផ្លាស់ប្ដូរប្រព័ន្ធជាលិកា និងសូម្បីតែជំងឺមហារីក។ ដូច្នេះ ប្រសិនបើអ្នកកត់សម្គាល់ឃើញសញ្ញាទាំងនេះ កើតឡើងនៅលើរាងកាយរបស់អ្នក សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមៗ។
២. ការចេញស្នាមជាំ និងការហូរឈាមមិនឈប់
ការហូរឈាមខុសប្រក្រតី ដែលកម្រិតកោសិកាឈាមខ្ពស់ ទាំងនេះអាចជាសញ្ញានៃជំងឺមហារីឈាម។ ជំងឺមហារីកឈាម ជាជំងឺដ៏សាហាវដែលកើតឡើងនៅក្នុងខួរឆ្អឹងខ្ចី និងផលិតកោសិកាសមិនប្រក្រតី តែមានដំណើរការផលិតកោសិកាគ្រាប់ឈាមជាធម្មតា។
៣. ការផ្លាស់ប្ដូរនៅក្នុងក្រចកដៃ
ការផ្លាស់ប្ដូរអ្វីមួយនៅក្នុងក្រចកដៃដែលមិនបានបង្កឡើងដោយការប៉ះទង្គិចផ្លូវចិត្តពីរាងកាយ អាចជាសញ្ញានៃប្រភេទណាមួយនៃជំមហារីក។
ជំងឺមហារីកស្បែក ជាធម្មតាលេចឡើងនូវសញ្ញាស្នាមឆ្នូតវែងៗពណ៌ត្នោតខ្មៅនៅក្រោមក្រចក, ជំងឺមហារីកសួតត្រូវបានលេចឡើងដោយការប៉ោងក្រចក ដែលនេះជាការរីធំនៃចុងម្រាមដៃដែលចុងក្រចកកោងចុះឡើងមិនស្មើ។ ជំងឺមហារីកថ្លើមអាចត្រូវបានបង្ហាញតាមរយៈក្រចកស្លេក ឬស។
៤. ក្រហម, ឈឺ, ហើមសុដន់
សុដន់ឡើងក្រហម, ឈឺ ឬហើម អាចជាសញ្ញានៃជំងឺមហារីករលាកសុដន់។ ដូច្នេះ ប្រសិនបើអ្នកបានកត់សម្គាល់ឃើញការផ្លាស់ប្ដូរណាមួយនៅលើសុដន់របស់អ្នក អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមៗ។
៥. ការផ្លាសប្ដូរទៅលើក្បាលដោះ
រោគសញ្ញាដំបូងនៃជំងឺមហារីកសុដន់ គឺក្បាលដោះចាប់ផ្ដើមរួញតូច, លេចចូលទៅក្នុង, និងវៀចទៅចំហៀង។
៦. ការហើមមុខ
ជំងឺមហារីសួត អាចត្រូវបានបង្ហាញដោយការហើមមុខ ដែលបានបង្កឡើងដោយកោសិកាសួតសាច់ដុះតូចៗ ដែលជាធម្មតារារាំងសរសៃឈាមនៅក្នុងដើមទ្រូង, ការពារលំហូរឈាមនៅក្នុងក្បាល និងមុខ។ នេះបើយោងតាមអ្នកជំងឺមហារីកសួតជាច្រើនបានឲ្យដឹងថា ការហើម ឬឡើងក្រហមនៅលើមុខ នេះគឺជាសញ្ញាទូទៅនៃជំងឺមហារីកសួត។
៧. របួសឈឺមិនជាសះស្បើយ ប្រែក្លាយជារឹង ឬងាយនឹងហូរឈាម
ការផ្លាស់ប្ដូរមិនប្រក្រតីទាំងនេះ នៅលើស្បែកអាចបង្ហាញពីប្រភេទមួយចំនួននៃជំងឺមហារីក ក៏ដូចជាជំងឺមហារីកស្បែកផងដែរ។ ចំពោះរោគសញ្ហាដែលបានរៀបរាប់ទាំងអស់នេះ អ្នកគួរមានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ជៀសវាងឈានដល់កម្រិតធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល នាំឲ្យផលវិបាកដល់សុខភាពរបស់អ្នក៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើអ្នកឃើញសញ្ញាទាំងនេះនៅលើស្បែក