ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ Memphis Depay ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ ទោះបីជា​ទម្រង់​លេង​ក្នុង​រដូវ​កាល​ដំបូង​ជាមួយ​ក្លិប Man Utd នៅ​មិន​ទាន់​អំណោយផល​ល្អ​ក៏​ដោយ ប៉ុន្ដែ​ជីវិត​ស្នេហា​របស់​គេ​ហាក់ដូចជា​កំពុង​មាន​សម្ព័ន្ធភាពល្អជា​មួយ​នាង Lori កូនស្រី​លោក​Steve Harvey​ជា​ពិធីករ​និង​តារា​សម្ដែង​ដ៏​ល្បី​ដែល​ទើប​ប្រកាស​តំណែង​បវរកញ្ញា​ចក្រ​វា​ឡ «Miss Universe» ដោយ​កំហុសឆ្គង ។

ចាត់ទុកជា​ព័ត៌មាន​ដ៏​លេចធ្លោ​មួយ​ក្នុង​មជ្ឈដ្ឋាន​បាល់ទាត់ពិភពលោក ដោយ​ទិដ្ឋភាព​ដ៏​ភ្ញាក់ផ្អើល​បែប​នេះ បាន​កើត​ឡើងជា​ញឹកញាប់ និង​ទាក់ទាញ​អារម្មណ៍​មហាជន​នៅ​លើ​ពិភពលោក ៕