ថ្ងៃ​ចុង​សប្តាហ៍​អញ្ចឹង គួរ​ញ៉ាំ​អ្វី​ល្អ​ទៅ​?

ថ្ងៃ​ចុង​សប្តាហ៍​អញ្ចឹង គួរ​ញ៉ាំ​អ្វី​ល្អ​ទៅ​?

​មនុស្ស​ភាគច្រើន តែងតែ​មាន​គម្រោង​ពិសេស សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍ ដូចជា ការ​ដើរលេង ការដើរ​ផ្សារ និង​មើល​កុន​ជាដើម ប៉ុន្តែ ដើម្បី​ទទួលបាន​សុខ​ភាព​កាន់តែ​ល្អ​សើរ​ទៀត​នោះ អ្នក​គួរតែ​ចាប់ផ្តើម បង្កើត​គម្រោង​ញ៉ាំ​អាហារ រៀងរាល់​ថ្ងៃ​ចុង​សប្តាហ៍​ហើយ​។​
​ការ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ការ​ញ៉ាំ​អាហារ​នៅ​កន្លែងធ្វើការ ឬ​ការ​ញ៉ាំ​អាហារ​បែប​លឿនៗ ពិតជា​មិនល្អ​ទាល់តែសោះ សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក ដូច្នេះ ការ​ចម្អិន​ម្ហូបអាហារ សម្រាប់​គ្រួសារ​ដោយ​ផ្ទាល់​ដៃ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ជុំគ្នា ពិតជា​រឿង​អស្ចារ្យ​ខ្លាំងណាស់​។​
​ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​ណែនាំ​អ្នក នូវ​ចំណី​អាហារ​ដែល​អ្នកគួ​រញ៉ាំ និង​មិនគួ​រញ៉ាំ នៅ​ចុង​សប្តាហ៍​។​

​ញ៉ាំ​ទឹ​កក្តៅ​
​បន្ទាប់​ពី​ក្រោក​ពី​គេង អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​មួយពែង​។ ក្រោយពេល​អាហារ​ពេលព្រឹក​រួច អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​មួយពែង​ទៀត ដើម្បី​ជំនួស​ឲ្យ​កាហ្វេ ដែល​អ្នក​ញ៉ាំ​រាល់ថ្ងៃ នៅ​កន្លែងធ្វើការ​។ យក​ល្អ អ្នក​គួរតែ​បន្ថែម​ក្រូចឆ្មារ មួយ ឬ​ពីរ​ចំណិត​ទៀត រឹតតែ​ល្អ​។​

​កុំ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​
​ចូរ​ចម្អិន​អាហារ​នៅផ្ទះ​ដោយ​ខ្លួនឯង ឲ្យបាន​ញឹកញាប់ តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​កាត់បន្ថយ​អាហារ​គីមី និង​អាហារ​ដែល​មិន​ផ្តល់​នូវ​សុខភាព​ជា​ច្រើន​ទៀត​។ ម្យ៉ាងទៀត អ្នក​ក៏​អាច​ចម្អិន​អាហារ ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​ផងដែរ​។​

​ញ៉ាំ​ទឹក មុន​ញ៉ាំ​អាហារ​
​ចូរ​ញ៉ាំ​ទឹក​ឲ្យបាន ៣០ នាទី មុន​នឹង​ញ៉ាំ​អាហារ ដើម្បី​កាត់បន្ថយ ឬ​សម្រក​ទម្ងន់​បាន​ខ្លះ​។​

​ញ៉ាំ​សាឡា​ដស៍​
​សាឡា​ដស៍ ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍​។ សាឡា​ដស៍ មាន​ផ្ទុក​វីតាមីន និង​សារធាតុចិញ្ចឹម​ជាច្រើន ដែល​រាងកាយ​របស់​អ្នកត្រូវការ​។​

​និយាយថា “​ទេ​” ចំពោះ​ភេសជ្ជៈ ឬ​នំ​ដែល​មាន​ជាតិ​ផ្អែម​
​ស្ករ កាហ្វេ ឬ​នំ ជា​របស់​ដែល​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដើម្បី​ជួយ​ឲ្យ​រាងកាយ​អ្នក ស្រាក​ស្រា​ន​ជាតិ​ស្ករ​ខ្លះ ជាពិសេស សម្រាប់​អ្នក​ដែល​ធាត់​លើស​ទម្ងន់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។