១៤ ចំណុច​សម្អាត​សម្ភារ​ផ្ទះបាយ​ងាយៗ

Doliprane TVC

ការ​សម្អាតផ្ទះ​វា​មិនមែនជា​ការងារ​ដ៏​លំបាក​នោះទេ ។ ដូច​យើង​បានដឹង​ស្រាប់​ហើយ​ថា​មនុស្ស​បច្ចុប្បន្ន​តែងមាន​ការងារ​ដ៏​មមាញឹកហើយ​ប្រហែលជា​មិនមាន​ពេលធ្វើ​កិច្ចការ​ផ្ទះ និង ការងារ​ផ្សេងៗ​ទៀត​ឱ្យបាន​គ្រប់គ្រាន់ ។ ខាងក្រោម​នេះ​ជា​ចំណុច​គួរ​ចាប់អារម្មណ៍​ពី​វិធី​ជួយ​សម្អាតផ្ទះ​បាន​ប្រសើរ ហើយ​ចំណេញពេលវេលា និង ថវិកា​បាន​ច្រើន ។

១-​សម្អាត​ស្នាម​ប្រឡាក់​លើ​កែវ និង សម្ភារ​ក្មេង​លេង​ដោយ​ប្រើ​ទឹកខ្មេះ ។​
២-​ប្រើ​ស្រោម​ជើងចាស់ៗ​ជូត​សម្អាត​កញ្ចក់ ឬ រនាំងបង្អួច ។​
៣-​សម្អាត​ចាន​ប្រឡាក់​ដោយ​ម្សៅ​សូ​ដា ។​
៤-​ប្រើ​ច្រាស់ ឬ សំឡី​ជូត​ឃី​ប៊​ត កុំព្យូទ័រ​ឱ្យ​ភ្លឺរលោង ។​
៥-​ប្រើ​ក្រូចឆ្មារ​ជូត​លាង​សម្អាត​សម្ភារ​បន្ទប់ទឹក ។​
៦-​ប្រើ​ទឹកខ្មេះ​ជូត​សម្អាត​ម៉ាស៊ីនបោកខោអាវ ។​

១៤ ចំណុច​សម្អាត​សម្ភារ​ផ្ទះបាយ​ងាយៗ

៧-​ប្រើ​សំឡី​ជ្រលក់​អាល់កុល​ជូត​សម្អាត​សម្ភារ​កៀប​សក់ ។​
៨-​ប្រើ​ដីស​ជូត ឬ លុប​ស្នាម​ខ្លាញ់​ម្រាមដៃ​នៅលើ​ជញ្ជាំង រួច​យក​កំណាត់​ជ្រលក់​ទឹក​ជូត​សម្អាត​ជា​ក្រោយ ។​
៩-​យក​កំណាត់​កន្សែង​ចង​ចុង​អំបោស​ជូត​សម្អាត​ទី​ខ្ពស់ៗ និង កន្លែង​ពិបាក​ឈោង​ដល់ ។​
១០-​ប្រើ​ស្រោមជើង​ជ្រលក់​ទឹក​ជូត​បឺត​ធូលី​ពី​កម្រាលព្រំ ។​
១១-​ប្រើ​សម្ភារ​ខាត់ ឬ ប៉ូ​លា​ទ្រនាប់ជើង ជូត​សម្អាត​សា​ឡុង ឬ កៅអី​ស្បែ​កចាស់ៗ ។​

១៤ ចំណុច​សម្អាត​សម្ភារ​ផ្ទះបាយ​ងាយៗ

១២-​ប្រើ​ទឹកក្រូច​ឆ្មារ​ជូត​សម្អាត​សម្ភារ​បង្គន់ ទោះជាបង្គន់​មាន​សភាព​កង្វក់​យ៉ាងណាក្តីគឺអាច​ជូត​សម្អាត​បាន​ប្រសើរបំផុត ។​
១៣-​សម្អាត​ស្នាម​ខ្លា​ញប្រឡាក់​ទូ​ចាន ឬ ទ្វារ​ក្នុង​ផ្ទះបាយ​ជាមួយ​ម្សៅ​សូ​ដា ទឹកខ្មេះ ឬ សារធាតុ​ម្សៅ​បូរ៉ា​ក់ (borax) ។​
១៤-​ជូត​សម្អាត​ម៉ាស៊ីន​លាងចាន​ដោយ​ប្រើ​ទឹកខ្មេះ និង ម្សៅ​សូ​ដា ៕ សុផល​