សភាព​ក្រចកដៃ ​អាច​ប្រាប់​ពី​បញ្ហា​សុខភាព

Doliprane TVC

​តើ​អ្នក​ចង់បាន​ក្រចក​រឹងមាំ និង មាន​សុខ​ភាពល្អ​ដែរឬទេ ? ការថែរក្សា​ក្រចក​ចាំបាច់​ណាស់ ជាពិសេស​រូបរាង និង ទ្រង់ទ្រាយ​របស់​ក្រចក ។ ការប្រើ​ថ្នាំលាបក្រចក​ញឹកញាប់​ពេកអាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ក្រចក និង សោភណភាព​របស់​ក្រចក​ទៅវិញ ។ វា​ក៏​ចាំបាច់​ផងដែរ​ដែល​អ្នក​គួរ​កាត់​តម្រឹម​ក្រចក​ឱ្យបាន​សមស្រប និង សម្អាត​ឱ្យបាន​ស្អាត ។ ​ជាការ​ពិត​ក្រចក​អាច​បង្ហាញ​ពី​សុខភាព​របស់​អ្នក ។ ខាងក្រោម​នេះជា​បញ្ហា​ខ្លះៗ​ដែល​ច្រើន​កើតមាន​ទាក់ទង​នឹង​សុខភាព​ហើយ​អ្នក​ក៏​មិនគួរព្រងើយ​មិន​យកចិត្តទុកដាក់​នោះដែរ ។

​ស្បែក​រមាស់ ឬ ក្រហម ៖ ប្រសិនបើ​អ្នកមាន​សភាព​រមាស់​ស្បែកជុំវិញ​ក្រចកជា​សញ្ញា​មាន​ឆ្លង​មេរោគ​ហើយ ។ អ្នក​គួរ​រក​ថ្នាំលេប​ដែល​ចេញ​ដោយ​គ្រូពេទ្យ ឬ អាច​ប្រើ​ក្រែ​ម ឬ ម្សៅ​លាប​កម្ចាត់​មេរោគ​ផ្សិត​លើ​ក្រចក​ក៏បាន ។

​ក្រចក​មាន​ពណ៌​លឿង​ស្រាល ៖ ប្រសិនបើ​ក្រចក​អ្នក​ឡើង​លឿង​នេះ ជា​អាការ​បង្ហាញ​ពី​ជំងឺ​ប្រព័ន្ធ​ជំងឺ​ផ្លូវដង្ហើម ឬ រលាក​ទងសួត​ហើយ ។ វា​ក៏​ជា សញ្ញា​បង្ហាញថា អ្នក​កំពុងមាន​បញ្ហា​ខ្វះ​ឈាមក្រហម និង មាន​ចរន្តឈាម​មិន​ប្រក្រតី ។​

​ក្រចក​ខ្មៅ ៖ សញ្ញា​ក្រចក​ខ្មៅ​អាច​បង្ហាញថា​អ្នកមាន​ជំងឺ​មេ​ឡា​ណូ​ម៉ា (Melanoma)​ជា​ជំងឺមហារីក​ស្បែក​ម្យ៉ាង​ដ៏​ធ្ងន់ធ្ងរ​ហើយ ។

​ក្រចក​ប្រេះ ៖ ស្នាម​ប្រេះ ឬ រហែក​ក្រចក​គឺមាន​ជាប់ទាក់ទង​នឹង​ជំងឺ រលាក​ស្បែក​ម្យ៉ាង​ដែល​ជួនកាល​ធ្វើឱ្យ​ស្បែ​កមាន​ស្នាម​កន្ទួល​ក្រហម​ពាសពេញ​ស្បែ​កដៃ និង ខ្លួន ។

ស្នាម​ពណ៌​ស​នៅលើ​ក្រចក ៖ ការលេចឡើង​នូវ​ស្នាម​ពណ៌​ស​នៅលើ​ក្រចក អាច​បង្ហាញថាអ្នក​កំពុងមាន​ជំងឺ​តម្រងនោម និង មាន​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម ៕​