អ្វី​ជា​ហិរិ និង ឱត្តប្បៈ​?

​ហិរិ និង​ឱត្តប្បៈ គឺ​លោកបាល​ធម៌ មានន័យថា ធម៌​រក្សា​លោក​ឲ្យ​មាន​សន្តិភាព​។ ប្រសិនបើ​មនុស្ស​ក្នុង​លោក​មិន​មានធម៌​ទាំងពីរ​នេះ​ទេ ច្បាស់​ណាស់​ពិភពលោក​នឹងមាន​ភាពវឹកវរ​។​

​ហិរិ មានន័យថា «​សេចក្តី​ខ្មាសអៀន​ចំពោះ​អំពើ​ដែល​គួរ​ខ្មាសអៀន​»​។ អំពើ​ដែល​គួរ​ខ្មាសអៀន គឺ​សំដៅ​ដល់​អំពើអាក្រក់ អំពើ​លាមក អំពើ​អកុសល​ទាំងពួង ដែល​កើតចេញពី​ទ្វារ​ទាំងបី គឺ​កាយ​ទ្វារ វចីទ្វារ និង​មនោទ្វារ​។ អំពើ​បាប​កើតចេញពី​ទ្វារ​ទាំងបី​នោះ​គឺ​៖

​កាយទុច្ចរិត : អំពើ​បាប​កើតចេញពី​កាយ ដូចជា ការសម្លាប់ បៀតបៀន ប្រើ​អំណាច​ជិះជាន់ ជីវិត​អ្នកដទៃ ការ​លួច​យក​ទ្រព្យ​ដែលមាន​ម្ចាស់​ហួងហែង ប្រព្រឹត្ត​អំពើ​ឆ្គាំ​ឆ្គ​
  លើ​កូន​ប្រពន្ធ​អ្នកដទៃ​។​

•    វចីទុច្ចរិត​: អំពើ​បាប​កើតចេញពី​វាចា ដូចជា ការ​ជេរប្រទេច​បុគ្គល​អ្នកមាន​គុណធម៌​និយាយដើម​អ្នកដទៃ ប្រើពាក្យ​ស៊កសៀត ចាក់​ដោត ញុះញង់​បំបែកបំបាក់​។​

•    មនោ​ទុច្ចរិត : អំពើ​បាប​កើតចេញពី​ចិត្ត ដូចជា ការចង​គំនុំគុំកួន ចិត្ត​រំពៃ​ចង់បាន​របស់​អ្ន​ដទៃ មាន​សេចក្តី​យល់​ខុស​ចំពោះ​ធម៌​ក្នុង​លោក​។​

​ដូច្នេះ ហិរិ គឺជា​សភាវៈធម៌​ដែល​ផុស​ចេញពី​ដួងចិត្ត​របស់ខ្លួន ដោយ​ខ្មាសអៀន និង​ស្អប់ខ្ពើម​យ៉ាង​ក្រៃលែង​ចំពោះ​ការប្រព្រឹត្ត​នូវ​អំពើ​បាប​ទាំងឡាយ ទោះបីជា តាម​កាយ​ក្តី តាម​វាចា​ក្តី តាមចិត្ត​ក្តី​។​

​ឱត្តប្បៈ​មានន័យថា «​សេចក្តី​តក់ស្លុត​ចំពោះ​អំពើ​ដែល​គួរ​តក់ស្លុត​» ។ អំពើ​ដែល​គួរ​តក់ស្លុត គឺ​អំពើ​បាប​ទាំងពួង ដែល​នាំទៅរក​សេចក្តី​ទុក្ខ និង​សេចក្តី​វិនាស​គ្រប់បែបយ៉ាង​។ សេចក្តី​បាប​ទាំងនោះ​កើតចេញពី​ទ្វារ​ទាំងបី​ដូចគ្នា គឺ​កាយទុច្ចរិត វចីទុច្ចរិត និង​មនោ​ទុច្ចរិត ។​

​ដូច្នេះ ឱត្តប្បៈ គឺជា​សភាវធម៌​ដែល​ញ៉ាំង​បុគ្គល​ណាមួយ​ឲ្យ​មាន​សេចក្តី​តក់​ស្លុក ខ្លាចក្រែង​មិន​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​បាប នៅពេលដែល​ឃើញ​អ្នកដទៃ​ប្រព្រឹត្ត ហើយ​ទទួល​នូវ​សេចក្តី​ទុក្ខទោមនស្ស និង​បាបកម្ម​ពី​ការប្រព្រឹត្ត​នោះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​