កីឡា​១០​ប្រភេទ​នឹង​សម្តែង​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ នៅ​ខេត្តកំពង់ចាម​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៦​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅក្នុង​ខេត្តកំពង់ចាម​រយៈពេល​៣​ថ្ងៃ ក្រោម​ប្រធានបទ «​ទន្លេ​ស្អាត សហគមន៍​ល្អ​» ដែល​ចាប់ពី​ថ្ងៃទី​១១​ដល់​១៣ ខែមីនា​ខាងមុខ​។ ពី​ធី​បុណ្យ​នេះ នឹង​បង្ហាញ​ពី​វប្បធម៌​, ប្រវត្តិសាស្ត្រ​, ការតាំងពិព័រណ៍ និង​ប្រគំ​តន្ត្រី ព្រមទាំង​បញ្ចូល​ព្រឹត្តិការណ៍​កីឡា​បែប​ទំនើប និង​បែប​ប្រពៃណី​ខ្មែរ​ចំនួន​១០​ប្រភេទ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ប្រមាណ​ជា​៤០​ម៉ឺន​នាក់ ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​ពីរ​នេះ​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក ទិ​ត្យ ចន្ថា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៧ មករា​ ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​ពីរ​ក្នុង​ខេត្តកំពង់ចាម​នៅ​ឆ្នាំ​២០១៦​នេះ នឹង​ផ្តល់ ប្រយោជន៍​ច្រើន​ដល់​វិស័យ​ទេសចរណ៍ ក្នុងនោះ​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​បង្ហាញ​ពី​ទិសដៅ​តំបន់​ទេសចរណ៍ធម្មជាតិ​, តំបន់​វប្បធម៌​, ប្រពៃណី និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ដល់​ភ្ញៀវទេសចរ​ផងដែរ​។​

​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​ពីរ​ក្នុង​ខេត្តកំពង់ចាម ដែល​នឹង​ប្រារព្ធ​ធ្វើ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១​ដល់​១៣ ខែមីនា​ខាងមុខ ក្រោម​ប្រធានបទ «​ទន្លេ​ស្អាត សហគមន៍​ល្អ​» ក៏មាន​ការសម្តែង​កីឡា​, ការតាំងពិព័រណ៍ និង​ការប្រគំ​តន្ត្រី ដូច​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តក្រចេះ​កាលពី​ឆ្នាំមុន​ដែរ​។​
កីឡា​១០​ប្រភេទ​នឹង​សម្តែង​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ នៅ​ខេត្តកំពង់ចាម​

​ទាក់ទង​នឹង​ការរៀបចំ​ពិធីបុណ្យ​ទន្លេ​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិត​កម្ពុជា លោក វ៉ា​ត់ ចំរើន ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិត​កម្ពុជា នឹង​យក​កីឡា​ចំនួន​ប្រមាណ​១០​ប្រភេទ​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​។ ប្រភេទ​កីឡា​ទាំងនោះ​មាន​ទាំង​កីឡា​បែប​ទំនើប និង​កីឡា​បែប​ប្រពៃណី​វប្បធម៌​ខ្មែរ ដូចជា​៖ កីឡា​ល្បុក្កតោ​, ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ​, ប្រកួត​អុកចត្រង្គ​, អុំទូក​, រត់ប្រណាំង និង​ហែល​ទឹក​។​ល​។​
កីឡា​១០​ប្រភេទ​នឹង​សម្តែង​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​២ នៅ​ខេត្តកំពង់ចាម​

​ការបញ្ចូល​ព្រឹត្តិការណ៍​កីឡា​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​ពីរ​នៅ​ខេត្តកំពង់ចាម​នេះ លោក វ៉ា​ត់ ចំរើន បញ្ជាក់ថា ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ស្រលាញ់​កីឡា និង​អាច​ទាក់ទាញ់​ភ្ញៀវទេសចរ​ប្រមាណ​ជា​៤០​ម៉ឺន​នាក់​ផងដែរ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​