ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

គណៈកម្មាធិការ​ខាង​បទ​អត្ថាធិប្បាយ​នៃ​កាសែត​ញូ​វ​យ៉​ក​ថែម ជា​កាសែត​ល្បី​របស់​អាមេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ មក​រា ថា ខ្លួន​គាំទ្រ​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន តុ​ន សម្រាប់​ការ​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​២​ថ្ងៃមុន​ការ​ជួប​គ្នា​ដ៏​ធំ​របស់​បណ្តា​បេក្ខជន​ប្រធានាធិបតី ដើម្បី​ធ្វើការ​សម្រាំង​នៅ​រដ្ឋ​អៃ​យ៉ូ​វ៉ា នា​ថ្ងៃ​ទី​១ កុម្ភៈ ។ គណៈកម្មាធិការ​នេះ​មាន​សមាជិក​១៩​រូប ដែល​មាន​ភារកិច្ច​សំខាន់​សរសេរ​បទ​អត្ថាធិប្បាយ ឬ​វិចារណកថា​របស់​កាសែត ហើយ​ជា​អ្នក​ឯករាជ្យ​ដាច់​ពី​ការិយាល័យ​និពន្ធ​អះអាង​ថា បណ្តា​អ្នកបោះឆ្នោត​អាច​ជ្រើសរើស​បេក្ខជន​ណា​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី ដែល​មានគុណ​ភាព​ខ្ពស់​បំផុត​នៃ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ។

គណៈកម្មាធិការ​នេះ​រំលឹក​ថា ខ្លួន​គាំទ្រ​លោកស្រី​ហ៊ី​ល ឡា​រី គ្លី​ន តុ​ន ៣​លើក​រួច​មក​ហើយ ២​លើក​សម្រាប់​តំណែង​ព្រឹទ្ធ​សមាជិក និង​មួយ​លើក​កាលពី​ឆ្នាំ​២០០៨ ពេល​ប៉ះ​គ្នា​ជាមួយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ។ ចំពោះ​គូប្រជែង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ជាមួយ​លោកស្រី​ហ៊ី​ល ឡា​រី ក្នុង​ការ​សម្រាំង​បេក្ខជន​បណ្តា​អ្នក​សរសេរ​បទ​អត្ថាធិប្បាយ​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​ទទួលស្គាល់​ថា លោក BERNIE SANDERS ក៏​មាន​អ្នកគាំទ្រ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ ក៏​ប៉ុន្តែ​លោក​ខ្វះ​បទ​ពិសោធន៍ ឬ​បណ្តា​គំនិត​ចាញ់​លោកស្រី​គ្លី​ន​តុ​ន ។ អតីតរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ មាន​អ្នកគាំទ្រ​ប្រហាក់ប្រហែល​គ្នា​នឹង​លោក​BERNIE SANDERS នៅ​រដ្ឋ​អៃ​យ៉ូ​វ៉ា ហើយ​ព្រឹទ្ធ​សមាជិក​រូប​នេះ​មាន​អ្នកគាំទ្រ​លើស​លោកស្រី​ហ៊ី​ល ឡា​រី ផង​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀរ ៕