គ្រាន់តែ​រឿង​ទូរស័ព្ទ ប្តឹង​យក​ឪពុក​ដាក់គុក​

Doliprane TVC

​នៅ​វ័យក្មេង​នៅឡើយ​នោះ បើសិនជា​ឪពុកម្ដាយ​របស់​អ្នក​ដកហូត​ទូរស័ព្ទ​ពី​អ្នក វា​ជាការ​ដាក់ទណ្ឌកម្ម​មែន​ទេ​ ? ​ពិតមែន​លោក Ronald Jackson ក្នុងនាម​ជា​ឪពុក​ម្នាក់​នោះ បាន​ដកហូត​ទូរស័ព្ទ​ពី​កូនស្រី​អាយុ ១២ ឆ្នាំ​របស់លោក បន្ទាប់ពី​លោក​បានឃើញ​នូវ​អត្ថបទ​ជា​សារ​ទូរស័ព្ទ​មិន​សមរម្យ​មួយ​នៅក្នុង​ទូរស័ព្ទ​កូនស្រី​របស់លោក ។​

​ម្ដាយ​របស់​ក្មេងស្រី​ខាងលើ​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស ដោយ​អះអាងថា ការពិត​ទូរស័ព្ទ Iphone 4s នោះ ជា​កម្ម​សិទ្ធ​របស់​កូនស្រី​គាត់ ដែល​ការ​បញ្ចាក់​នេះ បានធ្វើ​ឲ្យ​លោក Ronald Jackson ដែល​រស់នៅ​រដ្ឋ Texas ក្លាយជា​ចោរ ហើយ​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ។​

គ្រាន់តែ​រឿង​ទូរស័ព្ទ ប្តឹង​យក​ឪពុក​ដាក់គុក​

​លោក Ronald Jackson បាន​ប្រាប់ CBS DFW ថា «​ខ្ញុំ​ជា​ឪពុកម្ដាយ​របស់គេ អ្នកដឹង​ទេ ក្មេង​គ្នា​មិនដឹងថា​អ្វីដែល​ខុស​នោះទេ ដូច្នេះ​អ្នក​ត្រូវ​បង្រៀន​ពួកគេ​នូវ​អ្វីដែល​ត្រឹមត្រូវ​» ។ លោក​បាន​បន្តថា «​អ្នក​ត្រូវតែ​ប្រាប់​ពួកគេ ពីអ្វី​ដែល​ពួកគេ​ធ្វើ​ខុស ហើយនឹង​ដាក់ទោស​ពួកគេ​ខ្លះ ដើម្បី​បង្ហាញ​ពួកគេ​ថា មិនគួរ​ធ្វើបែបនេះ​តទៅទៀត​ឡើយ​» ។​

​លោក Jackson ត្រូវបាន​គេ​និយាយថា លោក​បាន​ផ្ដល់នូវ​ការអប់រំ​មួយបែប​ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ក្មេង ជាមួយគ្នានេះ ប៉ូលិស​មិនបាន​រកឃើញ​ពី​ពិរុទ្ធភាព​របស់​លោ​កឡើ​យ ក៏​ព្រោះតែ​មិនមាន​ភស្ដុតាង​គ្រប់គ្រាន់​សម្រាប់​ការចោទប្រកាន់​លោក ស្រប​ពេលដែល​ការជំនុំជម្រះ ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល ២ ថ្ងៃ​មកហើយ​នោះ ។​

គ្រាន់តែ​រឿង​ទូរស័ព្ទ ប្តឹង​យក​ឪពុក​ដាក់គុក​

​អ្នកស្រី Michelle Steppe ម្ដាយ​របស់​ក្មេងស្រី​ខាងលើ​បាន​ប្រាប់ WFAA ថា «​ជា​ម្ដាយ​ខ្ញុំ​តែងតែ​ពិបាកចិត្ត ពិបាកចិត្ត​ដោយសារតែ​រឿង​មួយគត់ គឺ​ច​រិ​ក​លក្ខណៈ​របស់ខ្ញុំ​ចំពោះ​កូនស្រី​តែម្ដង​» ។​ ​លោក Ronald Jackson ត្រូវបាន​បង្គាប់​ឲ្យ​បង់ប្រាក់​ធានា​ដល់​តុលាការ សម្រាប់​ការធានា​ខ្លួន​របស់លោក​ចំនួន ១៥០០ ដុល្លារ​អាមេរិក ។

ក្រោយ​រួច​ពី​ទោស​ខាងលើ លោក Ronald Jackson បាន​បន្ត​រក្សា​ទូរស័ព្ទ​នោះ បើទោះជា​ទំនាក់ទំនង​របស់គាត់ និង គ្រួសារ​មាន​បញ្ហា​ក្ដី ។ លោក​បាន បញ្ជាក់ថា «​ខ្ញុំ​បាន​ផ្ដាច់ខ្លួន​ខ្ញុំ​ពី​ពួកគេ​ហើយ ហើយ​ខ្ញុំ​ក៏​មិន​ទៅទាក់ទង​ជាមួយនឹង​ពួកគេ​ម្ដងទៀត​ដែរ​» ។ ខេមរា (​ប្រភព​៖ metro.co.uk)

គ្រាន់តែ​រឿង​ទូរស័ព្ទ ប្តឹង​យក​ឪពុក​ដាក់គុក​