​វិធី​កម្ចាត់ “​ក​ន្លាត​” ចេញពីផ្ទះ យ៉ាង​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​

​វិធី​កម្ចាត់ “​ក​ន្លាត​” ចេញពីផ្ទះ យ៉ាង​មាន​ប្រសិទ្ធភាព ១០០ ភាគរយ​

​អ្នក​ប្រហែលជា​ឧស្សាហ៍​ឃើញ​កន្លាត នៅក្នុង​ផ្ទះ​របស់​អ្នក​ហើយ ប៉ុន្តែ បើ​អ្នក​មិន​ផ្ទះ​របស់​ខ្ញុំ​វិញ ធានាថា អ្នកស្នាក់នៅ ១០ ថ្ងៃ ក៏រ​ក​មួយ​មិន​ឃើញ​ផង​។ ហេតុ​អ្វី​ទៅ​?

​ក​ន្លាត ជា​សត្វល្អិត​ចង្រៃ ដែល​អាច​បង្ក​បញ្ហា​អា​លែ​ក​ស៊ី រមាស់ និង​ចម្លងជំងឺ​នានា​ជាច្រើន​។ ក​ន្លាត ជា​សត្វល្អិត ដែល​គេ​ឧស្សាហ៍​ជួបប្រទះ នៅ​កន្លែង​រញ៉េរញ៉ៃ ឬ​ផ្ទះ​មិន​ស្អាតបាត​។ ហើយ​អ្នក​ពិតជា​ឆ្ងល់ និង​ចង់​ដឹង​ណាស់​ថា​តើ មាន​វិធីសាស្ត្រ​អ្វី​ខ្លះ​ទៅ ដើម្បី​កម្ចាត់​សត្វ​ទាំងនេះ ឲ្យចេញ​ពី​ផ្ទះ​របស់​អ្នក ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​គីមី និង​បាត់​ជា​រៀងរហូត​នោះ​។ បើ​ចង់ ចូរ​សាកល្បង​ធ្វើ​តាម​គេហទំព័រ​យើងខ្ញុំ​មើល​សិន​ទៅ​។​

​គ្រឿង​ហឹរ​
​ចូ​រលាយ​ទឹកម្ទេស ឬ​ម្រេច ជាមួយ​នឹង​ទឹក រួច​ចាក់​វា​ចូលទៅ​ក្នុង​ដប​។ បាញ់ ឬ​ជ្រលក់​ទឹក​នេះ ដើម្បី​ទៅ​លើ​កន្លែង​ដែល​មាន​សត្វ​កន្លាត​ច្រើន ជាពិសេស កន្លែង​មាន​ដាក់​របស់​រញ៉េរញ៉ៃ​ច្រើន​។ ប៉ុន្តែ ចូរ​អ្នក​ពាក់​ម៉ាស ឬ​ស្រោមដៃ​ផង​។​

​ប្រេង​ជី​អង្កា​ម​
​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​សត្វ​កន្លាត វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយទៀត គឺ​ប្រេង​ជី​អង្កាម​។ ក្លិន​ប្រេង​នេះ អាច​បណ្តេញ និង​សម្លាប់​កន្លាត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព និង​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង​។​

​កុំ​ទុក​កេះ ឬ​ដា​សរឹង​នៅក្នុង​ផ្ទះ​
​តើ​អ្នក​មាន​ដឹង​ទេ​ថា កេះ ឬ​ក្រដាស​រឹង ជា​ទីជម្រក​ដ៏​សុខសាន្ត សម្រាប់​សត្វ​កន្លាត​? ដូច្នេះ ចាប់ពី​ពេលនេះ​ទៅ ចូរ​កុំ​ទុក​វា​នៅ​ក្នុងផ្ទះ​ច្រើនពេក បើ​អ្នក​មិន​ចង់​ឃើញ​កន្លាត​។​

​ផ្ទះ​ត្រូវតែមាន​អនាម័យ ស្អាត និង​ទូលាយ​ល្អ​
​វា​ជា​រឿង​សំខាន់​ណាស់ ដែល​អ្នក​ត្រូវ​រៀបចំ​ផ្ទះសំបែង ឲ្យមាន​អនាម័យ និង​ស្អាតបាត​ល្អ​។ បើ​អ្នក​អាចធ្វើ​បាន គ្មាន​កន្លាត​ណា​អាច​រស់នៅ ក្នុងផ្ទះ​របស់​អ្នក​បាន​នោះទេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។