មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

Doliprane TVC

១ – ចំណីអាហារ និង ផ្លែឈើ​
​ចំណីអាហារ​ងាយ​នឹង​បញ្ចេញ​ចំហាយ​ក្តៅ រីឯ​ផ្លែឈើ​ក្រោយ ពេល​ទទួលរង​កម្តៅ​ងាយ​នឹង​ក្រៀម​ស្វិត ហើយ​ចំណីអាហារ​ក្រោយ ពី​ស្រូប​យកជាតិ​ទឹក​ពី​ផ្លែឈើ​អាច​ដុះ​ផ្សិត ។

មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

២ – ស៊ុត ខ្ញី​ស្រស់ និង ខ្ទឹមបារាំង​
​នៅលើ​សម្បក​ស៊ុតមាន់ ឬ ស៊ុតទា​មាន​រន្ធ​ខ្យល់​តូចៗ​ជាច្រើន ចំណែក​ខ្ញី​ស្រស់ និង ខ្ទឹមបារាំង មាន​ក្លិន​ឆួល​ខ្លាំង​ងាយ​ជ្រាបចូល​តាម​រន្ធ​ខ្យល់​តូចៗ​របស់​ស៊ុត ។​

មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

៣ – នំប៉័ង និង នំ​ស្រួយ
​នំប៉័ង​មាន​ផ្ទុក​ជាតិ​ទឹក​ច្រើន រីឯ​នំ​ស្រួយ​ស្ងួត ដូច្នេះ​បើ​ទុកដាក់​នំ​ទាំង ២ មុខ​នេះ​ជាមួយគ្នា នំប៉័ង​នឹង​ក្លាយទៅជា​រឹង ហើយ​នំ​ស្រួយ​ក្លាយទៅជា​ទន់​វិញ ។

មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

៤ – ដំឡូងជ្វា និង ដំឡូងបារាំង​
​ដំឡូងជ្វា​ត្រូវការ​ធាតុ​ក្តៅ​ហើយ​ការរក្សា​ទុកដាក់​ដ៏​ល្អ​នោះ គឺ​ស្ថិតក្នុង​កម្រិត​ចាប់ពី ១៥ អង្សារ​ឡើងទៅ ព្រោះ​ប្រសិនបើ​ស្ថិតក្រោម ៩ អង្សារ អាច​ក្រិន​រឹង ចំណែក​ដំឡូងបារាំង​ត្រូវការ​ធាតុ​ត្រជាក់ ហើយ​ការរក្សា​ទុកដាក់​គឺ​ក្នុង​កម្រិត​ពី ២ ទៅ ៤ អង្សា ជាការ​ល្អប្រសើរ ។ ដូច្នេះ​ដំឡូង​ទាំង ២ ប្រភេទ​នេះ​បើ​ទុកដាក់​ចូលគ្នា​គឺ​ធ្វើឱ្យ​ដំឡូងជ្វា​ក្រិន​រឹង និង ដំឡូងបារាំង​ដុះ​ពន្លក ។​

មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

​វិធី​រក្សាទុក​នំ​ស្រួយ​
​ចំពោះ​ការរក្សា​ទុកដាក់​នំ​ស្រួយ (Biscuit ) ឱ្យនៅ​ស្រួយ​បានយូរ​ត្រូវដាក់​ស្ករ​តាំង​ស៊ីន ( ស្ករស​ដុំ​រាង​បួន​ជ្រុង ) ២ ឬ ៣ ដុំ នៅក្នុង​កែវ​មាន​គម្រប ដើម្បីឱ្យ​វា​ជួយ​បឺត​សំណើម​ដែល​ធ្វើឱ្យ​នំ​ស្រួយ​នៅតែ​ស្រួយ​ដដែល ។ ប្រសិនបើ នំ​ស្រួយ​នោះ​ទុកចោល​នៅ​កណ្តាលវាល​ត្រូវ​សំណើម និង ទន់​ទៅហើយ​ត្រូវ ប្រើ​ឧបករណ៍​ផ្លុំ​កម្តៅ​មួយសន្ទុះ​នឹងធ្វើ​ឱ្យ​វា​ស្រួយ​ឡើងវិញ ។ ម្យ៉ាងទៀត​គេ​ក៏ អាច​យកនំ​ស្រួយ​ដែល​ត្រូវ​សំណើម និង ទន់​នេះ​ដាក់ចូល​ក្នុង​ថង់​បា្ល​ស្ទិ​ក​ចង​មាត់​ថង់​ឱ្យ​ជិត រួចហើយ​យកទៅដាក់​ក្លាស្សេ​ក្នុង​ទូទឹកកក​រយៈពេល ២ ឬ ៣ ម៉ោង​នោះ​នំ​នឹង​ស្រួយ​ឡើងវិញ ហើយក៏​នៅមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដូច​ថ្មីៗ​ផងដែរ ។

មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

​វិធី​រក្សាទុក​ម្ទេស​ហា​វ៉ៃ​ឲ្យ​នៅ​ស្រស់​
​ចង់​រក្សា​ម្ទេស​ហា​វ៉ៃ​ឱ្យនៅ​បានយូរ ដំបូង​ត្រូវដាក់​តម្រៀប​ម្ទេស​ហា​វ៉ៃ​នោះ នៅក្នុង​ក្រឡ​ដោយ​ដាក់​ទង​ម្ទេស​ឡើងលើ រួចហើយ​រោយ​ខ្សាច់​កប់​ពីលើ​ឱ្យ​ជិត​ទើប ដាក់​តម្រៀប​ផ្លែ​ម្ទេស​ពីលើ​មួយ​ជាន់​ទៀត និង រោយ​ខ្សាច់​កប់​ឱ្យ​ជិត​ផ្លែ​ម្ទេស​ដូច​លើក​ទី ១ ហើយ​តម្រៀប​ផ្លែ​ម្ទេស​ជាច្រើន​ស្រទាប់​រហូត​ពេញ​ទើប​យក​ក្រដាសកាតុង​រុំ​មាត់​ក្រឡ​ឱ្យ​ជិត ហើយ​យកទៅ​ទុក​នៅ​កន្លែង​ត្រជាក់ និង មាន​ខ្យល់​ចេញចូល ។វិធី​បែបនេះ​អាច​រក្សាទុក​បាន​រយៈពេល​រហូតដល់​ទៅ ២ ខែ ប៉ុន្តែ​អ្វីដែលត្រូវ​យកចិត្តទុកដាក់​នោះ​សីតុណ្ហភាព​នៅក្នុង​ក្រឡ​មិនត្រូវ​ក្តៅ​ខ្លាំង​ឡើយ ហើយដីខ្សាច់​សម្រាប់​យកមក​ប្រើ​ត្រូវ​ជ្រើស​រើសយក​ខ្សាច់​ស្ងួត​ដើម្បី​កុំឱ្យ​ផ្លែ​ម្ទេសឆាប់​ស្អុយរលួយ ៕គ ឡេង

មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា

  • មិនត្រូវ​រក្សាទុក​គ្រឿង​បរិភោគ​ច្របូកច្របល់​គ្នា已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/01/31  Category:ចំនេះដឹង