ព័ត៌មាន​ជាតិ &raquo ​នយោបាយ

រាជធានីភ្នំពេញ ៖ ​គណបក្សកម្ពុជាសេរីភាព​បានបើកសិក្ខាសាលាបណ្តុះបណ្តាលធនធានមនុស្ស​​ស្តីពីអភិបាលកិច្ចនិង​បង្ហាញពីគោលនយោបាយជូនដល់សកម្មជន​​និងក្រុម​អ្នកគំាទ្រ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា ​សិក្ខាសាលាខាងលើបានប្រព្រឹត្តធ្វើ​នៅ​ទីស្នាក់ការកណ្តាលគណបក្សស្ថិតនៅក្នុងបូរីពិភពថ្មី ​ខណ្ឌសែនសុខ ក្រោមអធិបតីលោក​សាស្រ្តាចារ្យបណ្ឌិត ជា ចំរើន​ ប្រធានគណបក្សកម្ពុជាសេរីភាព​និងមានការចូលរួមពីថ្នាក់ដឹកនំាសមាជិកសមាជិកា​គណបក្សកម្ពុជាសេរីភាព​មួយ​ចំនួន​ទៀត​ ​ព្រមទំាង​សកម្មជន​​​និងអ្នកគំាទ្រ​​មកពីតាម​បណ្តារាជធានី-​ខេត្តជិត​១០០នាក់ ៕