Khmer Real Estate League 2016 ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១៣ ខែ​មិនា

Khmer Real Estate League 2016 ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១៣ ខែ​មិនា

ពាន​រង្វាន់​បាល់ទាត់​លក្ខណៈ​មហាជន Khmer Real Estate League 2016 នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៣ ខែ​មិនា ឆ្នាំ​២០១៦ ខាង​មុខ ដោយ​មាន​ក្រុម​បាល់ទាត់​មិន​អាជីព​ចំនួន ២០ក្រុម​ចូលរួម​ប្រកួត។

 

Khmer Real Estate League 2016 ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១៣ ខែ​មិនា

Khmer Real Estate League 2016 ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១៣ ខែ​មិនាក្រុម​ជើង​ឯក Christinair Tour ​រដូវកាល​២០១៥

 

លោក គឹម ហៀង អគ្គនាយក​ក្រុមហ៊ុន​ Khmer Real Estate ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ពាន​រង្វាន់​នេះ បាន​បង្ហោះ​នៅ​លើ Facebook របស់​ខ្លួន​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​លើ​ទីលាន​បាល់ទាត់​ចំនួន​ពីរ​គឺ តារាង​បាល់ទាត់​ដំរី​ស និង​តារាង​បាល់ទាត់​សាលា Don Bosco។ ក្រុម​ទាំង២០ ត្រូវ​បង់​ប្រាក់​វិភាគទាន ១០០​ដុល្លារ ហើយ​ទឹក​ប្រាក់​ទាំង​អស់​ស្មើ​នឹង ២​ពាន់​ដុល្លារ​នោះ នឹង​បរិច្ចាគ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។

 

ពាន​រង្វាន់ Khmer Real Estate League លេច​ចេញ​ជា​រូប​រាង​តាំង​ពី​ឆ្នាំ​២០១២ មាន ១៤ក្រុមចូលរួម ហើយ​ជើងឯក​បាន​ទៅ​លើ​ក្រុម​រុក្ខ​កីឡា ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៩សប្តាហ៌។ រដូវកាល​បន្ទាប់ ២០១៣ មាន ១៦ក្រុម​ចូលរួម ហើយ​ជើងឯក​បាន​ទៅ​លើ​ក្រុម Christianai FC ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១០សប្តាហ៌។ រដូវ​កាល​ទី​បី ឆ្នាំ២០១៤ មាន ១៦ក្រុម​ចូលរួម ហើយ​ជើងឯក​បាន​ទៅ​លើ​ក្រុម Amru FC ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១០សប្តាហ៌ និង​ជើងឯក​ឆ្នាំ២០១៥ បាន​ទៅ​លើ​ក្រុម Christianair FC ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ១២សប្តាហ៌ ដោយ​មាន​ក្រុម​បាល់ទាត់​ចំនួន ២០ក្រុម​ចូលរួម៕

 

អត្ថបទ៖ គង់ វិសាល