ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តព្រះសីហនុ ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​​​​​​ដោយ​សារ​​រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយគ្នា​​​បណ្តាល​ឱ្យ​មនុស្ស​​រង​របួស​​ធ្ងន់និង​​ស្រាល​​ចំនួន​៤នាក់​កាលពី​វេលា​​ម៉ោង​២​និង៤នាទីរសៀល​​ថ្ងៃទី​៣១ មករា ២០១៦ នេះ ​​​​ស្ថិតនៅ​​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៤ ស្រុក​ព្រៃ​នប់ ។​

ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​គេ​​ឃើញ​រថយន្ត​៣គ្រឿង​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ លុះ​មកដល់​ចំណុច​​បង្គោល​គីឡូម៉ែត្រ​​២១០ និង​លេខ​២១១ ​រថយន្ត​​ម៉ាក​វីហ្គោ ពណ៌​ខ្មៅ ពាក់​​ស្លាក​​​​លេខ​រដ្ឋ​​ ​បើក​មុខ​គេ​​​ជាន់ហ្វ្រាំង​​គេច​ពីក្របី​​ដែល​ដើរ​ឆ្លង​កាត់​ផ្លូវ​​ ស្រាប់​​តែ​​រថយន្ត​​​​បើក​ខាង​ក្រោយ​​ពណ៌ស ពាក់​ស្លាក​លេខ​សៀមរាប​2A-9636​​របស់​ក្រុមហ៊ុន​​ដឹក​អ្នក​ដំណើរ​​ជាន់​ហ្វ្រាំង​មិន​ទាន់​ទៅបុក​រថយន្ត​វីហ្គោ​​ពីក្រោយ​​ ​ភ្លាមៗ​នោះ​រថយន្ត​តាក់ស៊ី​ ពណ៌​ទឹកប៊ិក ​បើក​ពី​ក្រោយបន្ទាប់​ជាន់​ហ្រ្វាំង​មិន​​ក៏ទៅ​បុក​រថយន្ត​​ក្រុមហ៊ុន​​ដឹក​អ្នក​ដំណើរ​​ ​​បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​​​តាក់​ស៊ី​​ចំនួន​៤នាក់​​រង​របួស​ធ្ងន់​ស្រាល​​តែ​ម្តង ។​ ហើយ​អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ក៏​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​កើត​ហេតុ ​​គេ​ឃើញ​សមត្ថកិច្ច​​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​ ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ៕​