ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក


ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក

ក្រុម​តន្ត្រី​ K-POP ​បាន​ការ​គាំ​ទ្រ​​ពី​ប្រិយ​មិត្ត​​ជា​ច្រើន​នៅ​លើ​ពិភព​លោក ប៉ុន្តែ​​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​បាន​ស្គាល់​​​ពី​ អ្នក​និពន្ធ​បទ​​ភ្លេង និង​ទំនុក​ច្រៀង​ ក្នុង​វិស័យ​​ K-POP ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់តារា​ចម្រៀង​ល្បីៗ​របស់​កូរ៉េ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​ អ្នក​និពន្ធ​បទ​​ភ្លេង និង​ទំនុក​ច្រៀង​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង៖​​​​

 

១. Yoo Young-jin

 

ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក

 
ជា​​អ្នក​ចម្រៀង​ម្នាក់ និង​ជា​អ្នក​​​និពន្ធ​បទ​​ចម្រៀងសម្រាប់​តារា​ចម្រៀង​នៃ​ផលិតកម្ម SM Entertainment ។ ក្នុង​វ័យវ័យ​​៤៥​ឆ្នាំ ការងារ​​របស់​ Yoo បាន​​ចូល​រួម​ចំណែក​សំខាន់​​ក្នុង​ការ​និពន្ធ​បទ​ភ្លេង​​ បង្កើត​ជា​​ភាព​ស៊ី​សង្វាក់​នៃ​ក្បាច់​​រាំ ​ ការ​សម្ដែង​​របស់​តារា​​ចម្រៀង​ក្នុង MV ។

 

កន្លង​មក Yoo បាន​និពន្ធ​បទ​​ភ្លេង និង​ទំនុក​ច្រៀង​ដល់​​ក្រុម​តារា​ចម្រៀង K-POP ជា​ច្រើន​ដូច​ជា H.O.T. S.E.S BoA Shinhwa TVXQ The Grace Super Junior Girls’ Generation SHINee f(x) EXO និង​ Red Velvet ​ជា​ដើម។

 

២. Teddy Park

 

ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក

 
ជា​អតីត​សមាជិក​ក្រុម​​​ចម្រៀង Hip Hop កូរ៉េ​ខាង​ត្បូង 1TYM លោក Teddy ParkឬPark Hong-jun ជា​អ្នក​និពន្ធ​​បទ​ចម្រៀង​​​ម្នាក់​ដែល​​ធ្វើ​ឲ្យ​ផលិត​ YG Entertainment ទទួល​បាន​ភាគ​ជោគ​ជ័យ​។ នៅ​ពី​ក្រោយ​​ភាព​ជោគ​ជ័យ​របស់​ក្រុម​​ចម្រៀង​ល្បី​ៗ ដូច​ជា​ BIG BANG 2NE1 លោក Park ​បាន​ធ្វើ​​​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ដ៏​សំខាន់ ដោយ​​​សហការ​ជា​មួយ​​អ្នក​និពន្ធ​បទ​ចម្រៀង​ផ្សេង​ៗ​ទៀត ដូច​ជា សមាជិក G-Dragon (BIG BANG )សមាជិក CL (2NE1) Choice37 Lydia Paek និង Kush ​ជា​ដើម។

 

៣. Park Jin-young ឬ JYP​​​​

 

ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក

 
ជា​ស្ថាបនិក​នៃ​ផលិត​កម្ម​ JYP Entertainment លោក Park Jin-young ឬ JYP ជា​តន្ត្រីករ តារា​ចម្រៀង និង​អ្នក​និពន្ធ​បទ​ចម្រៀង​​ជោគ​ជ័យ​ម្នាក់​ក្នុង​វិស័យ​ K-POP ។ JYP ឬ​ J.Y. Park បាន​ដើរ​តួ​នាទី​សំខាន់​​មិន​ត្រឹម​តែ​ ភាព​ជោគ​ជ័យ​នៃ​តារា​ចម្រៀង​ក្នុង​ផលិត​កម្ម​​ខ្លួន​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​និពន្ធ​រូប​នេះ​ក៏​បាន​​ជួយ​ជ្រោមជ្រែង​​​ក្រុម​តារា​ចម្រៀង​​​​​​​កូរ៉េ​​ផ្សេង​​ៗ​ទៀត​ផង​ដែរ។

 

៤. Dsign Music

 

ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក

 
ជា​ក្រុមហ៊ុន​​​ប្រមូល​ផ្ដុំ​ដោយ​អ្នក​សរសេរ​និពន្ធ​បទ​ចម្រៀង​មួយ ដែល​មាន​ក្រុម​​​អ្នក​និពន្ធ​​​​​​​​នៅ​ប្រចាំ​​ទី​ក្រុង Los Angeles និង​ ទី​ក្រុង សេអ៊ូល។ Dsign Music បាន​សហការ​ជា​មួយ​ផលិតកម្ម​ ​​SM Entertainment ​និង​ផលិត​កម្ម​ជា​ច្រើន​ទៀត​ក្នុង​ការ​និពន្ធ​បទ​​ចម្រៀង​ និង​ទំនុក​ច្រៀង។ ភាព​ជោគ​ជ័យ​របស់​ក្រុម​តារា​ចម្រៀង​​ល្បី​ៗ ដូច​ជា Girls’ Generation f(x) Miss A និង​ EXO ជា​ដើម​​​គឺ​​ដោយ​សារ​ការ​ចូល​រួម​ចំណែក​ពី​​ក្រុម​អ្នក​និពន្ធ​​ពី​ក្រុមហ៊ុន Dsign Music ផង​ដែរ។

 

៥. Shinsadong Tiger

 

ស្គាល់​អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង​​​​ល្បី​ៗ​​នាំ​ចម្រៀង​​ K-POP ល្បី​ពាសពេញ​ពិភពលោក
 

​​​​​​Lee Ho-yang ឬShinsadong Tiger ជា​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ជួយ​ឲ្យ​ក្រុម​តារា​ចម្រៀង​កូរ៉េ​​ជា​ច្រើន​មាន​ភាព​ល្បី​ល្បាញ។ លោក​បាន​ធ្វើ​ការ​​ជា​មួយ ផលិត​កម្ម​ Cube Entertainment ដោយ​បាន​​​​​ធ្វើ​​ការ​ជា​មួយ​ក្រុម​ចម្រៀង​ T-ara 4Minute និង Beast និង​ជំរុញ​ឲ្យ​​​ពួក​គេ​ទទួល​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​ប្រិយមិត្ត​អ្នក​គាំ​ទ្រ។

 

ចុចអាន៖ តារា​ចម្រៀង​ល្បី​ៗ​​កូរ៉េ ១០រូប​ដែល​អាច​​និពន្ធ​បទ​ចម្រៀង​​ដោយ​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ beyondhallyu​​​​