វិធី​ជូត​សម្អាត​ជញ្ជាំង​

Doliprane TVC

​ភាព​រពឹស​របស់​ក្មេងៗ​ពិតជា​ពិបាក​គ្រប់គ្រង​ណាស់ ពេលខ្លះ​វា​ចូលចិត្ត​រើ​អីវ៉ាន់ ពង្រាយ​របស់​ប្រើប្រាស់​គ្មាន​សណ្តាប់ធ្នាប់ រីឯ​ពេលខ្លះទៀត​វា​ចូលចិត្ត​គូរ​លេង​លើ​ជញ្ជាំង ។ បើ​ជូត​សម្អាត​ជាមួយ​សាប៊ូ​ធម្មតា​អាច​ពិបាក​កម្ចាត់​ស្នាម​ប្រឡាក់ និង អាចធ្វើឱ្យ​ហើរពណ៌​ថ្នាំ​ជញ្ជាំង តែ​យើង​មាន​រូបមន្ត​ងាយ​អាច​សម្អាត​មិនឱ្យ​ខូច​ពណ៌​ជញ្ជាំង និង ចំណាយពេល​ខ្លី ។

​សម្ភារ​
-​ចាម​គោម ១
-​ម្សៅ​បេ​ក​ឃី​ង សូ​ដា (Baking soda )
-​ម្សៅ​បូរ៉ា​ក់ (Borax ) ឬ សូ​ដ្យូ​ម បូ​រ៉េត
(Sodium Borate )
-​ទឹក​ក្តៅ​
-​អេ​ប៉ុង​ទន់​

​វិធី​ធ្វើ​
– ដំបូង​យក​ម្សៅ​បូរ៉ា​ក់​កន្លះ​ស្លាបព្រា​បាយ​ដាក់ចូល​ចានគោម ហើយ​ចាក់ទឹក​ក្តៅបន្តិច​កូរ​ឱ្យ​រលាយ ។
– ដាក់​ម្សៅ បេ​ក​ឃី​ង សូ​ដា ១ ស្លាបព្រា​បាយ រួច​កូរ​ម្តងទៀត​ឱ្យទៅជា​ល្បាយស្មើសាច់ ។​
– បើស្នាម​ប្រឡាក់​តិចតួចសូមប្រើ បេ​ក​ឃី​ង សូ​ដា ត្រឹម ១ ភាគ ៤ នៃ​កម្រិត​ដែល​បានណែនាំ​​ ។​
– យក​អេ​ប៉ុង​ទន់​ផ្តិត​ល្បាយ​ដែល​លាយ​ហើយ​រួច​ជូត​ថ្នមៗ​លើ​ជញ្ជាំង ។​ ​រូបមន្ត​នេះ​មិន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ថវិកា​ទេថែមទាំង​បាន​ជញ្ជាំង​ស្អាត​ដូច​ថ្មី​ទៀតផង ៕