ស.គ.ស.ស.យ.ក ចុះ MOU ជាមួយ ក្រុមហ៊ុន ឃ្លបប៊លអូស៊ីនខូ និងរ៉េអៅ អ៊ិលអិលសៅ របស់ជប៉ុន ក្នុងការផ្តល់ឱសថប្រចាំខែ

ភ្នំពេញ៖ សម្ព័ន្ធគ្រូពេទ្យសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.គ. ស.ស.យ.ក ក្រោមការ សម្របសម្រួល ពីក្រុមហ៊ុន រ៉ូយ៉ាល់ក្រុម បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ឃ្លបប៊លអូស៊ីន ខូ និងក្រុមហ៊ុន រ៉េអៅ អ៊ិលអិលសៅ របស់ប្រទេសជប៉ុន ក្នុងការផ្តល់ឱសថប្រចាំខែ សម្រាប់ជួយព្យាបាល ប្រជាពលរដ្ឋក្រីក្រ និងបង្កើនកិច្ចសហការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសលើរឡើងថែមទៀត។

ថ្លែងក្នុងពិធីចុះអនុស្សារណៈ នារសៀលថ្ងៃទី៣១ ខែមករា នៅសណ្ឋាគាហ៊ីម៉ាវារី លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយ នៃស.គ.ស.ស.យ.ក.មានប្រសាសន៍ថា ”គោលបំណងសំខាន់ នៃអនុស្សារណៈយោគយល់គ្នានេះ គឺធ្វើឡើងដើម្បី បង្កើតនូវកិច្ចសហប្រតិបត្តិការ ទ្វេភាគីកម្ពុជា-ជប៉ុន ព្រមទាំងជួយផ្តល់ឱសថជាប្រចាំខែ ដល់សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជន”។

លោកស្រីបន្តថា ការផ្តល់ឱសថនេះ សម្រាប់យកទៅព្យាបាលជំងឺ ជូនប្រជាជពលរដ្ឋកម្ពុជា ក្រីក្រនៅតាមជីជនបទ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងប្រសិទ្ធភាព និងមនុស្សធម៌។ លើសពីនេះ ក៏ជាការចូលរួមចំណែក ក្នុងការលើកកម្ពស់ សុខុមាលភាព និងបង្កើនភាពជឿនលឿន នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា ពីសេសដើម្បី លើកកម្ពស់ស្ថានភាពជីវិត និងគុណភាព សុខភាព របស់ប្រជាពលរដ្ឋ នៅតាមជនបទ ឲ្យកាន់តែល្អប្រសើរឡើង។

លោកស្ត្រីបញ្ជាក់ថា “កន្លងមក ស.គ.ស.ស.យ.ក. បានចុះទៅតាមបណ្តាល ចំនួន១៥ និងបានជួយព្យាបាលជំងឺ ជូនប្រជាជនក្រីក្រ នៅតាមភូមិ តាមជនបទ ដែលពិបាកស្វែងរកមន្ទីរពេទ្យ ឬមណ្ឌលសុខភាពណា នៅជិតសម្រាប់ព្យាបាលជំងឺ ក្នុងការចុះជួយ ប្រជាពលរដ្ឋកន្លង ក៏មានការចូលរួមពី ក្រុមហ៊ុន Kotra របស់កូរ៉េដូចជា រថយន្ត ក្នុងនោះក៏មាន ការពិនិត្យឈាម ដែលទទួលបាន ពិសោធនភ្លាមៗ ផងដែរ”។

ជាមួយគ្នានោះដែរ លោកស្រីបន្ថែមថា សម្រាប់អ្នកជំងឺ ដែលមានលក្ខណៈធ្ងន់កន្លងមក ក្រុមគូ្រពេទ្យស.គ.ស.ស.យ.ក. បានបញ្ជូនពួកគាត់ បន្តទៅមន្ទីពេទ្យនៅខេត្ត ឬ មួយគ្រូពេទ្យខេត្ត គ្មានសមត្ថភាព ក្នុងការជួយព្យាបាលទេ ក្រុមគ្រូពេទ្យស.ស.គ.ស.ស.យ.ក. ក៏បានសហការ ជាមួយគ្រូពេទ្យខេត្ត បញ្ជូនអ្នកជំងឺ មកមន្ទីពេទ្យភ្នំពេញផងដែរ។

ជាមួយគ្នានោះ អ្នកឧកញ្ញា គិត ធៀង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានលើកឡើងថា ក្រុមហ៊ុន លោកជាអ្នកសម្របសម្រួល ជាមួយក្រុមហ៊ុនជប៉ុន ក្នុងការសម្រេច ផ្តល់ជំនួយថ្នាំពេទ្យ មកកម្ពុជា ដែលមានការ ចុះអនុស្សារណៈយោគយល់គ្នា នៅថ្ងែនេះ។ លោកបញ្ជាក់ថា “ដូច្នេះខ្ញុំយល់ថា ការផ្តល់ថ្នាំពេទ្យ ពីសំណាក់ក្រុមហ៊ុន មកពីប្រទេសជប៉ុន នៅពេលនេះ នឹងជួយមួយផ្នែក ដល់វិស័យសុខាភិបាលកម្ពុជា ឲ្យកាន់តែប្រសើរទៅមុខ »។

ក្នុងពិធីនោះដែរ តំណាងក្រុមហ៊ុនជប៉ុន លោក សាតូ យូអ៊ីឈី ក៏បានលើកឡើង នូវការឯកភាព ក្នុងការផ្លាស់ប្តូរចែករំលែកព័ត៌មាន និងបទពិសោធន៍ លើវិស័យវេជ្ជសាស្ត្រ សម្រាប់ការអភិវឌ្ឍ សំដៅធ្វើឲ្យប្រសើរឡើង នូវធនធានវេជ្ជសាស្ត្រ នៅក្នុងប្រទេសកម្ពុជា និងជប៉ុន ។ ភាគីជប៉ុន ក៏បានគាំទ្រដល់បេសកម្មស.គ.ស.ស.យ.ក. តាមរយៈកិច្ចសហកាផ្តល់អាហារូប ឬកម្មវិធីផ្លាស់ប្តូរ ការបណ្តុះបណ្តានានា រវាងក្រុមគ្រូពេទ្យរបស់ ស.គ.ស.ស.យ.ក. និងក្រុមគ្រូពេទ្យជប៉ុន៕

ស.គ.ស.ស.យ.ក ចុះ MOU ជាមួយ ក្រុមហ៊ុន ឃ្លបប៊លអូស៊ីនខូ និងរ៉េអៅ អ៊ិលអិលសៅ របស់ជប៉ុន ក្នុងការផ្តល់ឱសថប្រចាំខែ

ស.គ.ស.ស.យ.ក ចុះ MOU ជាមួយ ក្រុមហ៊ុន ឃ្លបប៊លអូស៊ីនខូ និងរ៉េអៅ អ៊ិលអិលសៅ របស់ជប៉ុន ក្នុងការផ្តល់ឱសថប្រចាំខែ

ស.គ.ស.ស.យ.ក ចុះ MOU ជាមួយ ក្រុមហ៊ុន ឃ្លបប៊លអូស៊ីនខូ និងរ៉េអៅ អ៊ិលអិលសៅ របស់ជប៉ុន ក្នុងការផ្តល់ឱសថប្រចាំខែ