កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំង ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បង្ក្រាប រថយន្តតាកូម៉ា បង្កប់ឈើម្រះព្រៅ

កំពង់ឆ្នាំង៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង នៅម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ម្សិលមិញនេះ បានសហការ ជាមួយកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ស្ទាក់ឃាត់ចាប់រថយន្ត ដឹកឈើម្រះព្រៅ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំនុចភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្កកំពង់ឆ្នាំង ។

ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី បានអោយដឹងថា កម្លាំងសមត្ថកិច្ច ក្រោយពីទទួលបាន ព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2I-1418 បង្កប់ឈើម្រះព្រៅពេញ ធ្វើដំណើរលើផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅរាជធានីភ្នំពេញ ដល់ចំណុចខាងលើ ត្រូវសមត្ថកិច្ចចម្រុះធ្វើការស្ទាក់ចាប់ និងត្រួតពិនិត្យ ដោយឡែក អ្នកបើកបររថយន្តខាងលើ បានចុះរត់គេចចោលរត់យន្តបាត់ស្រមោល ។

វត្ថុតាងបទល្មើស ជាក់ស្តែងមាន អាវយោធា ក្នុងរថយន្តមានឈ្មោះ វ. ទេព ហុង អត្តលេខ០៥៤៥៨៣ ឈើម្រះព្រៅភ្នំចំនួន ៧ដុំ ស្មើនឹង ២,៥២៣ម៉ែត្រគូប និងឈើបេង ២ដុំស្មើនឹង ០,១៨០ម៉ែត្រគូប ។ វត្ថុតាង និងរថយន្ត ត្រូវបានយកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តតាមនីតិវិធីច្បាប់៕