SNBL Cambodia បរិច្ចាក​ថវិកា ៥ម៉ឺន ដុល្លារ ចូលរួមសកម្មភាព​មនុស្សធម៌ ក្នុងសង្គម

ភ្នំពេញ៖ ក្នុងគោលបំណង បញ្ជាក់ពីការយល់ដឹង និងការចូលរួមបង្កើន កិច្ចសហប្រតិបត្តិការ លើការងារមនុស្សធម៌ ក្រុមហ៊ុន SNBL Cambodia បានផ្តល់នូវ ថវិកាសរុប ចំនួន ៥ម៉ឺន ដុល្លារ ដល់ស្ថាប័ន មនុស្សធម៌ទាំងបី នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦នេះ

ស្ថាប័នមនុស្សធម៌ចំនួន៣ ដែលទទួលបានថវិកា បរិច្ចាក ក្នុងនោះ រួមមាន ថវិកា ចំនួន ១៥.០០០ដុល្លារ ផ្តល់ជូន សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សម្រាប់ចូលរួមចំណែក គាំពារដល់សកម្មភាពថែទាំសុខភាព និងព្យាបាលជំងឺ នៅតាមមូលដ្ឋាន ដោយឥតគិតថ្លៃ និងថវិកា ចំនួន ១៥.០០០ដុល្លារ ផ្តល់ជូន សមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ចូលរួម លើកកម្ពស់ការអប់រំយុវជន និងការបណ្តុះបណ្តាល ធនធានមនុស្ស  ដោយឡែកថវិកា ចំនួន ២០.០០០ដុល្លារទៀត ផ្តល់ជូន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រាប់ឧបត្ថម្ភ សកម្មភាពនានា របស់យុវជននៅតាមមូលដ្ឋាន សំដៅបម្រើ ផលប្រយោជន៍សង្គម។

ជានិច្ចកាល លោក Steven Meyer អគ្គនាយកក្រុមហ៊ុន SNBL Cambodia តែងបានចូលរួមឧបត្ថម្ភ ដល់ការងារមនុស្សធម៌នានា ព្រមទាំងការរួមចំណែក តាមរយ: កាកបាទក្រហមកម្ពុជា ហើយលោកក៏ បានសម្តែង នូវមោទនភាពផងដែរ ដែលបានចូលរួមផ្តល់នូវថវិកាឧបត្ថម្ភនេះថែមទៀតជាមួយសមាគមទាំងបី ។

ក្នុងឱកាសប្រគល់ទទួលថវិកាបរិច្ចាកខាងលើនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជាប្រធានសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្នុងនាមជំនួសមុខជូន សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ចំពោះទឹកចិត្តដ៏សប្បុរស និងការចូលរួមចែករំលែកដ៏ថ្លៃថ្លានេះ សំដៅបង្កលទ្ធភាពគាំទ្រដល់ សកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋាន និងសហគមន៍កម្ពុជា៕