កីឡាករ Manny Pacquiao នឹង​ឡើង​សង្វៀន​ម្តងទៀត​មុននឹង​ស្វែងរក​កៅអី​ក្នុង​សភា

​កីឡាករ​ជើង​ខ្លាំង​របស់​ហ្វីលីពីន Manny Pacquiao បន្ទាប់ពី​បាត់​មុខ​មួយរយៈ​នៅលើ​សង្វៀន ក្រោយពី​ចាញ់​កីឡាករ Floyd Mayweather ទាំង​ចម្រូងចម្រាស​នោះ នឹង​វិលត្រឡប់​មកកាន់​សង្វៀន​ម្តងទៀត  ដើម្បី​ជួប​ប្រកួត​ជាមួយ​កីឡាករ Timothy Bradley នា​ថ្ងៃទី​៩ ខែមេសា ក្នុង​ទីក្រុង Las Vegas ខាងមុខ មុននឹង​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់ ស្វែងរក​កៅអី​នៅក្នុង​សភា​។

​កីឡាករ​ជើង​ខ្លាំង​ប្រដាល់សកល​លំដាប់​ពិភព Manny Pacquiao មុននឹង​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់ ដើម្បី​ប្រឡូក​ក្នុង​អាជីព​ជា​អ្នកនយោបាយ​របស់ខ្លួន​នោះ នឹង​បង្ហាញ​វត្តមាន​លើស​ង្វៀន​ក្នុង​ទីក្រុង Las Vegas នា​ជំនួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង Timothy Bradley នា​ខែមេសា ខាងមុខនេះ​។ ក្នុងនាម​ជា​សមាជិកសភា​កាលពី​ឆ្នាំ​២០១០ កីឡាករ​រូបនេះ​បានប្រកាស​កាលពី​ខែតុលា ឆ្នាំ​២០១៥​ថា រួប​គេ​នឹង​ស្វែង​កៅអី​នៅក្នុង​សភា​ភី​លី​ពី​ន​នៅ​ឆ្នាំ​២០១៦​នេះ ក្រោយពី​ចូលនិវត្តន៍​បន្ទាប់ពី​ចប់​ការប្រកួត​នៅ​លើក​នេះ​។ 

​ស្ថិតក្នុង​វ័យ​៣៧​ឆ្នាំ Manny Pacquiao មានកំណត់​ត្រា​ឈ្នះ​៥៧​លើក ចាញ់​៦​លើក ស្មើ​២​លើក ក្នុង​នោះបាន​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣៨​លើក​។ ចំណែក​កីឡាករ Bradley  មានកំណត់​ត្រា​ឈ្នះ​៣៣​លើក ចាញ់​១​លើក និង​ស្មើ​១​លើក​ក្នុង​អាជីព​ប្រដាល់​របស់គេ​។ គួរបញ្ជាក់​ផងដែរ​ថា កីឡាករ​ទាំង​២ ធ្លាប់បាន​ជួបគ្នា​ពី​លើក​រួចមក​ហើយដោយ​លទ្ធផល​ឈ្នះ​ម្នាក់​មួយ​លើក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​