វិធី​ធ្វើ​ទឹក​ផ្លែឈើ​ក្រឡុក​ប្រឆាំង​ការ​រលាក និង​សម្រាល​ការឈឺចាប់​

វិធី​ធ្វើ​ទឹក​ផ្លែឈើ​ក្រឡុក​ប្រឆាំង​ការ​រលាក និង​សម្រាល​ការឈឺចាប់​

​ការ​ទទួលទាន​ទឹក​ផ្លែឈើ​ស្រស់ គឺ​ពិតជា​មាន​អត្ថប្រយោជន៍​ជា​ពិសេស​ចំពោះ​សុខភាព​។ ថ្ងៃនេះ​យើង​សូម​ណែនាំ វិធី​ធ្វើ​ទឹកក្រឡុក​រសជាតិ​ផ្លែ​ប៉ោម​លាយ​ត្រសក់​និង​ខ្ញី ដែល​វា​មាន​អត្ថប្រយោជន៍ ជួយ​សម្រាល​ភាពឈឺចាប់​, ប្រឆាំងនឹង​ការ​រលាក​តាម​លក្ខណៈ​ធម្មជាតិ និង​សមាសភាព​ប្រឆាំង​នឹង​ពពួក​បាក់តេរី ។​

គ្រឿងផ្សំ​៖
•​    ​ផ្លែ​ប៉ោម​ខៀវ​២​ផ្លែ​
•​    ​ផ្លែ​ត្រសក់​ធំ ១​ផ្លែ​
•​    ​ខ្ញី​ស្រស់ ២ ទៅ​៣​ជំនិត​

វិធី​ធ្វើ​៖
ដាក់​រាល់​គ្រឿងផ្សំ​ខាងលើ ចូល​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ហើយ​ចាក់​ដាក់​កែវ ពិសារ​តាម​បរិមាណ​ដែល​អ្នកត្រូវការ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី31  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។